ក្រុមស្ទាវ២ក្រុមទំនាស់សំដីគ្នាទាញដាវសាម៉ារៃ កាប់គ្នាបណ្ដាលអោយរងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ក្រុមស្ទាវ២ក្រុមទំនាស់សំដីរហូតកើតជា អំពើហឹង្សាដោយចេតនា មានអាវុធដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៣ ខែ វិច្ចិការ ឆ្នាំ ២០១៨ នៅចំនុចភូមិស្តុកស្តម ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនរងគ្រោះ១.ឈ្មោះ លី ដារ៉ា  ភេទស្រី អាយុ១ុ៧ឆ្នាំ របួសដាច់ឆ្អឹងកដៃខាងឆ្វេង  ២.ឈ្មោះយ៉េន អ៊ក ភេទប្រុស អាយុ ២០ឆ្នាំ របួសស្មាខាងស្តាំ អ្នកទាំងពីរ នៅភូមិ ស្តុកស្តម ឃុំជ្រាប់ ស្រុកសន្ទុក. ខេត្តកំពង់ធំ.  ។
មូលហេតុ : ភាគីទី១ជិះម៉ូតូ៣គ្រឿងមនុស្សប្រុស ៦នាក់ មានទំនាស់ពាក្យសំដីជាមួយ ភាគីទី២ មនុស្សប្រុស៥នាក់ ឈរក្បែចិញ្ចើមថ្នល ។
ក្រោយកើតហេតុសមត្ថកិច្ចបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និង រកឃើញ វត្ថុតាង ក្បាំងម៉ូតូពណ៍ ខ្មៅលាយក្រហម តែមYamaha និងដំបងឈើមូល បច្ចុប្បន្ន កំពុងស្រាវជ្រាវរកមុខសញ្ញា៕ ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print