ខឹងឪពុកហាមមិនឲ្យស្រលាញ់កូនស្រីគេ ថតរូបទុកក្នុងទូរស័ព្ទរួចចងកបញ្ចប់ជីវិត

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ៖ យុវជនម្នាក់ ព្រោះតែខឹងឪពុករារាំងមិនឲ្យស្រលាញ់កូនស្រីគេ​ដែលនៅ​វ័យ​​​ក្មេងខ្ចី មានគំនិតខ្លីបានបញ្ចប់ជីវិតដោយវិធីធ្វើអត្តឃាតចងកនឹងខ្សែបន្តោងសោ ស្លាប់ដូច​បំណង ហើយអ្វីដែលស្មានមិនដល់ គឺមុនធ្វើអត្តឃាត ជនរងគ្រោះបានថតរូបទុកក្នុង​ទូរស័ព្ទដោយមានចំណងខ្សែបន្តោងសោប៉ុនមេជើងនៅជាប់នឹងកទៀតផង ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី ល្ងាច​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ចំណុច​ចំការ​ដំឡូង ដឺ​ថ្លុក​កណ្តោល ខាងត្បូង​ឈាង​ខាងកើត​ភូមិ​ពងទឹក ចំងាយ ៧០០ម៉ែត្រ ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

មន្រី្តនគរបាលក្រុងសំរោងបានឲ្យដឹងថា សាកសព​ឈ្មោះ សុភា រ៉ា​មី ភេទ​ប្រុស អាយុ២២ឆ្នាំ រស់នៅ​ភូមិ​ភ្លង់​ចាស់ សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​យក​ខ្សែ​បន្តោង​កូនសោម៉ូតូប៉ុនមជើង​មក​ចង.ក​សម្លាប់ខ្លួន នៅ​មែកឈើដើម​ស្ទាវនៅចំណុចកើតហេតុ ។

ក្រុមគ្រួសារជនរងគ្រាះបានឲ្យដឹងថា ករណីកើតឡើងទំនងជាយុវជនខាងលើខឹងឪពុក​ស្តីបន្ទោស​​ឲ្យឈប់​ទាក់​ទង​ស្រឡាញ់គ្នា​ជាមួយ​កូន​អ្នកភូមិ​ចេក​ក្បូរ ព្រោះ​កូនស្រី​គេ​នៅ​ក្មេងណាស់ ។ លុះ​ព្រឹក​ឡើង​ជនរងគ្រោះបាន​ចេញទៅ​ភ្ជួរ​ស្រែនៅ​ភូមិ​រាជ​ន្ទ​ល់ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប រហូតដល់​ម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បាន​ចុច​ទូរស័ព្ទ​មក​ប្រាប់​ឪពុក​ថា  ខ្ញុំឈប់​ភ្ជួរស្រែនិង ត្រឡប់ទៅផ្ទះ​វិញ​ហើយ។ តែចាប់ពីពេលនោះមក​មិន​បានឃើញ​ជនរងគ្រោះមក​ផ្ទះ​ទេហើយរហូតដល់​ម៉ោង៥ល្ងាច ស្រាប់​តែប្អូនប្រុសជនរងគ្រោះរត់មកប្រាប់ឪពុកខ្លួនថា ​ឃើញ​ម៉ូតូ​របស់​បងខ្លួន (សាកសព) ចត​ទុក​នៅ​ចំការ​ខាងត្បូង​ភូមិ​ពងទឹក ប៉ុន្តែមិនឃើញបងប្រុសទេ ។ បន្ទាប់មកក្រុមគ្រួសារក៏រ​ត់ទៅ​មើល​ហើយ​ឃើញ​ស្នាម​ដានជើង​ដើរចេញ​ពី​ម៉ូតូក៏​ដើរ​តាមរក ហើយ​បានឃើញ​ជនរងគ្រោះ​ចង.ក ស្លាប់​បាត់ទៅហើយ ។ បន្ទាប់មក​ក្រុមគ្រួសារក៏​រាយការណ៍​ជូន​សមត្ថកិច្ច ពីករណីនេះ ។

សមត្ថកិច្ចក្រោយធ្វើកោសល្យវិច័យរួចរួមនឹងពិនិត្យឃើញជនរងគ្រោះមុននឹងធ្វើអត្តឃាតបានថតរូបដាក់ក្នុងទូរស័ព្ទរបស់ខ្លួនដោយមានចំណងជាប់នឹងកផងនោះទើបបានសន្និដា្ឋនថា ជនរងគ្រោះពិតជា​ស្លាប់​ដោយសារ​ធ្វើ អត្តឃាត (ចង.ក)ប្រាកដ​មែន ព្រោះ​ខឹង​ឪពុក​ហាម​មិន​ឲ្យ​ទាក់ទង​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់ ហើយក៏បានប្រគល់​សពឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ ប្រាថ្នា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print