ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត ខ្ចីម៉ូតូយកទៅបញ្ចាំ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូយកទៅបញ្ចាំ)។ការឃាត់ខ្លួនជនសង្ស័យខាងលើកាលពីថ្ងៃទី ២៦ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង១១ និង១០នាទីនៅចំណុចផ្ទះសំណាក់សម្បត្តិមាស ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថាជនសង្ស័យមានឈ្មោះ  នូ អ៊ិតភីរម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រួបង្រៀន ស្នាក់នៅក្នុងវិទ្យាល័យសុខអានព្រៃសណ្តែក ភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ (គ្មានសារធាតុញៀន) ។

ចំណែកជនងគ្រោះឈ្មោះ ផាត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១០៧ ផ្លូវបេតុង  ភូមិកោះដាច់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
សម្ភារៈបាត់បង់ ៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FK-7325 (ម៉ូតូរបស់ជនរងគ្រោះ) ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី ២៣ខែវិច្ឆិកាឆ្នាំ២០១៨  ជនរងគ្រោះនិងជនសង្ស័យជាមិត្តភក្ត្រ័និងគ្នា បានមកជួលបន្ទប់ផ្ទះសំណាក់សម្បត្តិមានស្នាក់នៅ (ចំណុចកើតហេតុខាងលើ) លុះព្រឹកឡើងថ្ងៃទី២៤-១១-២០១៨ វេលាម៉ោងប្រហែល០៦ និង១០នាទី ជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូពីជនរងគ្រោះដោយនិយាយប្រាប់ជនរងគ្រោះថា ខ្ចីម៉ូតូជិះទៅដូរខោអាវ ក្រោយពីបានខ្ចីម៉ូតូបាន ជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះយកទៅបញ្ចាំនៅកាស៊ីណូ(NAGA) ក្នុងតម្លៃចំនួន៦៧០ដុល្លា រួចយកលុយទៅលេងល្បែងចាញ់អស់ ។

រហូតដល់ថ្ងៃទី២៦-១១-២០១៨ វេលាម៉ោង ១១ និង ១០នាទី មិនឃើញជនសង្ស័យយកម៉ូតូមកប្រគល់ឲ្យវិញ ជនរងគ្រោះបានដើររកឃើញជនសង្ស័យនៅម្តុំមុខសាលាគរុកោសល្យ (សង្កាត់ចតុមុខ) រួចជនរងគ្រោះ និងមិត្តភ័ក្ត្រឈ្មោះ មុំ វ៉ារ៉េន បាននាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យ បណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print