ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿងយ៉ាងលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលបាក់អស់២កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើបណ្តាលឲ្យ អ្នកបើករថយន្តរងរបួសបែកក្បាល។
ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង១២យរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ចំណុចស្តុបក្ដាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹង បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-5395 ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ បាក់អស់២កង់ចំណែករថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ រីឯអ្នកបើកបររងរបួសបែកក្បាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចរាចរចុះស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ
...