​បង្ក្រាប​ក្រុម​ជនជាតិ​ចិន២៣៥នាក់ ករណី​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet នៅ​តាកែវ

ចែករំលែក៖

ខេត្តតាកែវ៖  ដោយមានការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខត្ត​តាកែវផងនៅ ពេញមួយថ្ងៃថ្ងៃចន្ទ ៤រោច ខែកក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចចម្រុះ បាន​បើក​ប្រតិបត្តិ​ការចុះទៅ​បង្ក្រាប និង​ចាប់ខ្លួន​ជនជាតិ​ចិន មួយក្រុម​ធំ​មាន​ចំនួន២៣៥នាក់ (ស្រី៣៦) ដែល​ជាប់​ពាក់ព័ន្ធ​ករណីចាប់មនុស្សជំរឹតទារលុយតាមប្រព័ន្ធអ៊ិនធឺណេត ។

ការបង្រ្កាបទ្រង់ទ្រាយធំនេះធ្វើឡើងនៅ៤ទីតាំងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ រួមមាន​ទី១ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន៦៣នាក់ ស្រី០៧នាក់ ទី២ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន១២នាក់(ប្រុស) ​ទី៣ ស្ថិតនៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន៧០នាក់ ស្រី២៤នាក់ និងទី៤ ស្ថិតនៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៩០នាក់ ស្រី០៥នាក់ សរុប​ទាំង០៤ទីតាំង ចំនួន២៣៥នាក់ ស្រី៣៦នាក់។

មន្រី្តនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅ​រសៀល​ថ្ងៃទី២៦ បន្ទាប់ពី​មាន​ព័ត៌មាន​សេចក្តីរាយការណ៍​ពី​កម្លាំង ជំនាញ នៃ​ការ​លួច​ប្រព្រឹត្ត​បទល្មើស​របស់​ជនជាតិ​ចិន​ទាំងអស់នេះ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដឹកនាំ​បញ្ជា​កម្លាំង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោម​ការដឹកនាំ​កម្លាំង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បាន​ចុះទៅ​ស្រាវជ្រាវ​រហូត​ឈានទៅដល់​ការបង្ក្រាប ជាក់ស្តែងជនជាតិចិនប្រព្រឹត្តបទល្មើសចាប់មនុស្សជំរឹតទារលុយតាមប្រព័ន្ធអ៊ិនធឺណេតចំនួន២៣៥នាក់​តែម្តង ដែលក ក្នុងនោះ​មានស្រី​ចំនួន៣៦នាក់។ ដោយឡែកសមត្ថកិច្ចក៏បានរឹបអូសយក​វត្ថុតាងគ្រឿងអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់​ជាច្រើនផងដែរដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនជាតិ​ចិន និង​ជនជាតិ​បរទេស​មួយចំនួននេះ បាន​លួច​ប្រព្រឹត្ត​បទល្មើស​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet (ជំរឹតជនជាតិចិនដូចគ្នា)ដោយ​ប្រើ​បច្ចេកទេស​ខ្ពស់ នៅក្នុង​ប្រទេស​កម្ពុជា តាម​បណ្តា​រាជធានី-ខេត្ត ប៉ុន្តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កម្ពុជា ធ្វើការ​ចុះបង្ក្រាប​ទាន់ពេលវេលា និង​កំពុងបន្ត​ស្រាវជ្រាវ​បង្រ្កាបបន្តទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print