រថយន្តFUSOព្រលះម៉ូតូសេ១២៥ពីក្រោយស្លាប់ម្នាក់នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និង ម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុយ៉ាអាណោចអាធម៌។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃច័ន្ទ ០៤រោច ខែកត្តិក ឆ្នាំចព.ស២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០និង៤៥នាទីត្រង់ចំណុចមុខផ្លូវចូលផ្សារព្រែកព្នៅលើផ្លូវជាតិលេខ៥ភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

តាមប្រភពពីអ្នកដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ វ័យប្រហែលជា៣០ឆ្នាំបានបើករថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-806ធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងបើកបរដោយឈ្មោះ ប៊ុនឡូតភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រឡាចឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ។ សាក្សីដដែលបានបន្តថា លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកHONDAMOVEពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1FE-7523 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ( ទិសដៅស្របគ្នា ) ពីក្រោយពេញទំហឹង បើកបរដោយឈ្មោះលឹមអ៉ីម ភេទស្រីអាយុ៥៨ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ស្លាប់នឹងកន្លែងកើតហេតុ )តែម្តង។

ក្រោយពេលកើតហេតុបានមួយសន្ទុះកម្លាំសមត្ថកិច្វប៉ុស្តិ៍រដ្ឋបាលព្រែកព្នៅបានចេញមកធ្វើអន្តរាគមន៍ជួយសម្រួលចរាចរណ៍និងធ្វលការឃាត់ខ្លួនអ្នកបើកបររថយន្តយកមកប៉ុស្តិ៍ផងដែរ។

តាមសមត្ថកិច្វបានបញ្ជាក់ប្រាប់ថា ក្នុងហរតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីខាងភាគីម៉ូតូបត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្នទើបបណ្តាលអោយភាគីរថយន្តមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ហើយម៉្យាងវិញទៀតដោយខាងរថយន្តបើកបរលឿនមិនគោរពច្បាប់ចរាចរណ៍ផងនោះទើបបង្កអោយមានគ្រោះថ្នាក់កើតឡើងបែបនេះកើតឡើងបាន។

សមត្ថកិវ្ចបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កអោយមានការខូចខាតម៉ូតូបន្តិចបន្ទួចនិងរថយន្តបន្តិចបនទួចតែប៉ុណ្ណោះ ហើយនិងបណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូម្នាក់។ ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ព្រែកព្នៅបានទំនាក់ទំនងទៅនគរបាលចរាចរណ៍រាជធានីភ្នំពេញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែកសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសានានៅស្រុកកំណើត ៕ ធឿន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print