មិនធម្មតាមែន គ្រាន់តែមួយយប់សោះ រថយន្ត២គ្រឿងត្រូវបានចោរលួចយកទៅបាត់នៅក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖​   ជនរងគ្រោះបានឲ្យដឹងថា រថយន្តចំនួនពីរគ្រឿងត្រូវបានចោរលួចចេញពីយានដ្ឋានយកទៅបាត់ បើទោះទីតាំងខាងលើនេះបំពាក់ដោយកាមេរ៉ាសុវត្ថិភាពក៏ដោយ ។ អំពើអស្តិសុខកើតមានចោរកម្មបានកើតឡើងក្នុងភូមិសាស្ត្រភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
លោក លឹម ចាន់វុធ ភេទប្រុស អាយុ៣៥ឆ្នាំ ដែលជាម្ចាស់យានដ្ឋាន A.E.Cឲ្យដឹងថា លោកបានបាត់រថ​យន្តនៅអំឡុងម៉ោង១និង១៥នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិសាស្ត្រខាងលើ ។
រថយន្តចំនួន២គ្រឿង ដែលត្រូវចោរលួចយកទៅបាត់ ១- ម៉ាកឡិចសុីស Rx 300 ពណ៏ស្ករ ស្លាកលេខ ភ្នំពេញ​2G 5250 និង២- ម៉ាកហាយឡេនឌ័រ ពណ៌ស្ករ ស្លាកលេខភ្នំពេញ 2AH 5274 ។
ទោះជាយ៉ាងណាពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញាចោរលួចយកមកផ្តន្ទាទោសតាមច្បាប់ ៕សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print