ភ្នំពេញ៖សាកសពមនុស្សម្នាក់ត្រូវបានឃាតករដៃឆៅកាត់ជាពីរកំណាត់ យកមួយកំណាត់ច្រកថង់យកទៅបោះនៅក្នុងដីឡូត៍មួយកន្លែងរហូតដល់ស្អុយរលួយនៅសល់តែគ្រោងឆ្អឹង ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី២៨ខែវិឆ្ឆិកាឆ្នាំ ២០១៨នៅចំណុចដីឡូត៍មួយកន្លែង ចម្ងាយប្រមាណជិត២០០ម៉ែត្រ ពីផ្លូវទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
សពមួយកំណាត់នោះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ មានលក្ខណះហើមស្អុយរលួយនៅសល់តែគ្រោងឆ្អឹង ។
តាមនគរបាលបានអោយដឹងថានៅមុនពេលកើតហេតុមានបុរសជាកម្មករសំណង់ម្នាក់បានធ្វើដំណើរទៅបត់ជើងក៍បានប្រទះឃើញសពស្អុយរលួច សល់តែគ្រោងឆ្អឹងក៍រាយការណ៍ ប្រាប់នគរបាលដើម្បីចុះត្រួតពិត្យហើយបង្កអោយមានការភ្ញាក់ផ្អើលឡើង។
តាមព័ត៌មានអោយដឹងថា សពត្រូវបានគេកាត់ជាពីកំណាត់ហើយ យកមួយកំណាត់ផ្នែកខាងក្បាលច្រកថង់យកទៅបោះក្បែរគំនរសំរាមក្នុងដីឡូត៍។សពត្រូវបានឃាតករ ច្រកថង់ខ្មៅរុំស្គុតក្បាល រួចច្រកក្នុងថង់ដាក់ខោអាវរលួយសល់តែគ្រោង ឆ្លឹង ។
តាមនគរបាលបានអោយដឹងថា សពជាមនុស្ស ប្រុស ហើយត្រូវបានឃាតករ សម្លាប់នៅកន្លែងណាមួយហើយ កាត់យកមួយកំណាត់ផ្នែកខាងក្បាលច្រកថង់ រុំស្កុតក្បាលយកទៅបោះចោល ។
តាមនគរបាលបានអោយដឹងថា សពអាចស្លាប់រយះពេលប្រមាណមួយខែមកហើយ ៕ព្រែកជ័យ
![](http://nkdnews.com/wp-content/uploads/2018/11/b9bd369e-aeab-4571-88bd-0a5aced3f5bd.jpg)