ខេត្តកណ្ដាលៈ បុរសជាអ្នកលក់ចាប់ហួយម្នាក់ឃើញនារីទិញឥវ៉ាន់របស់ខ្លួនស្អាត ទាញដៃចូលទៅក្នុងផ្ទះរួចធ្វើសកម្មភាពអោបថើប ធ្វើឲ្យនារីរងគ្រោះភ័យស្រែកស្លន់ស្លោរ រួចទៅប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីប្រទូស្ដកេខ្មាស់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ី សាំងឆង័ភេទប្រុសអាយុ៤០ឆ្នាំ (មានបណ្ណរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)ផ្នែកជម្ងឺផ្លូវចិត្ត មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះឈ្មោះ ខ ស.ត ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកម្មការិនីសិប្បកម្មឡឥដ្ឋ មានស្រុកកំណើតនៅភូមិពី ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។ បច្ចុប្បន្នស្នាក់នៅឡឥដ្ឋ (ឈាង ធិសួរ) ស្ថិតក្នុងភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ ក្មេងស្រីរងគ្រោះ និងឈ្មោះ ហាវ ស្រីនិត បានមកទិញអំបិលនៅផ្ទះជនសង្ស័យ ទិញរួចនារីរងគ្រោះបានហុចលុយក្រដាស់១០,០០០រៀលឲ្យទៅជនសង្ស័យអាប់ ភ្លាមនោះជនសង្ស័យមានចិត្តស្រលាញ់នារីរងគ្រោះក៏បានចាប់ដៃនារីរងគ្រោះចូលក្នុងផ្ទះរបស់ខ្លួន រួចធ្វើសកម្មភាពចាប់ដៃជនរងគ្រោះអោបថើប និងសើយអាវយីតឡើងលើយកដៃទាំងពីរច្របាច់សុដន់ ខណៈនោះនារីរងគ្រោះបានរើបំរះស្រែកយ៉ាងខ្លាំង ភ្លាមនោះដែរឈ្មោះ ហាវ ស្រីនិត បានចូលទៅមើលឃើញជនសង្ស័យធ្វើសកម្មភាពដូចនោះ ក៏មកច្រានជនសង្សយ័ចេញ រួចនាំ នារីរងគ្រោះដើរទៅឡឥដ្ឋរបស់ឈ្មោះ ឈាង ធិសួរ ដើម្បីរាយការណ៍ប្រាប់មេការឡឥដ្ឋឈ្មោះ ធឿង រាវ ជួយហៅកម្លាំងនគរបាលចាប់ខ្លួន ។
លុះមកដល់ថ្ងៃទី២៨ ខែឆ្នាំដដែល វេលាម៉ោង១៦រសៀល កម្លាំងនគរបាលប៉ុស្ដិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ
...