អ្នក​ដឹក​នាំ​រឿង”ឆន្ទា” លោក ជា ឌីណាង ច្រានចោលដំណឹងស្លាប់ក្នុង​គ្រោះ​ថ្នាក់​ចរាចរ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយក្នុងចង្កោមអ្នកសិល្បៈ និងអ្នកស្គាល់ផលិតកររឿង “ឆន្ទា” គឺលោក ជា ឌីណាង ថាបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅតំបន់ភ្នំបាសិត។ ផលិតកររូបនេះបានភ្ញាក់ផ្អើលខ្លាំងនឹងដំណឹងមួយនេះនឹងបានច្រានចោលថាជាដំណឹងមិនពិត ។

មានការ​ភ្ញាក់​ផ្អើល​ចំពោះ​ព័ត៌មាន​លេចលឺ​ថា​លោក​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ដ៏​រន្ធត់​រហូត​ដល់​ស្លាប់​កាល​ពី​ពេល​ថ្មីៗ​នៅ​ភ្នំបាសិត។ ព្រោះតែតាមប្រភពពីប្រជាពលរដ្ឋម្នាក់រស់នៅម្ដុំភ្នំបាសិត បានចែករំលែកដំណឹងថាគេបានឃើញអ្នកដឹកនាំរឿងរូបនេះរថយន្តបុកមនុស្ស និងមិនព្រមរត់គេច ដោយត្រូវប្រជាពលរដ្ឋវាយសម្លាប់ ហើយដំណឹងនេះមានអ្នកនិយាយតៗគ្នាថាលោក ជា ឌីណាង ពិតជាស្លាប់ពិតមែន។ប្រភពបានបញ្ជាក់ថា៖”ខ្ញុំគិតថាប្រហែលជាគាត់ ព្រោះធ្លាប់ស្គាល់ដែរនាពេលកន្លងទៅ ពេលគាត់ចុះថតរឿងមួយចំនួននៅម្ដុំនេះ” ។​

ការ​ភ្ញាក់​ផ្អើលនេះក៏ស្របពេលដែល​ ស្នាដៃ​របស់​លោក​គឺ​រឿង”ឆន្ទា” កំពុង​ចាក់​ផ្សាយ​នៅ​លើកញ្ចក់​ទូរទស្សន៍ CTN កំពុង​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន។ លោក ជា ឌីណាងបញ្ជាក់ដែរថាអាចនឹងមានការភ័ន្តច្រឡំមនុស្ស ឬហេតុការណ៍ទាំងនេះបើលោកបានជួបគ្រោះថ្នាក់ឬរងការវាយដំមែនអាចនឹងធ្វើឲ្យអ្នកសិល្បៈភ្ញាក់ផ្អើលខ្លាំងជាងនេះ។

ទោះជាយ៉ាង​ណា​ក៏​ដោយ​ពាក់ព័ន្ធ​បញ្ហាជួប​គ្រោះ​ថ្នាក់​ចរាចរ​នេះលោក ជា​ ឌីណាង ជា​អ្នក​ដឹក​នាំ​រឿង”ឆន្ទា” ដែល​ជា​រឿង​កំពុង​ល្បីល្បាញ​ចូល​រួម​ដោយ​តារា​ជើង​ចាស់ល្បី​ឈ្មោះ​អ្នក​ស្រី អម្ពរ ទេវី បាន​បញ្ជាក់​ថា គឺ​ជា​រឿង​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ​គ្មាន​ហេតុការ​ណ៍បែប​នេះ​កើត​ឡើង​ចំពោះ​លោក​ឡើយ”។លោក​បាន​លើក​ឡើង​ថា៖”ពិត​ជា​មាន​ការ​យល់​ច្រឡំ​ខ្លះ​មែន រហូត​ដល់​មាន​អ្នក​ខ្លះ​តេ​សួរ​ខ្ញុំ​ពី​បញ្ហានេះ។ តែ​ខ្ញុំ​សូម​បញ្ជាក់​ថា​នេះ​អាច​ជា​ការ​យល់​ច្រឡំ​តែប៉ុណ្ណោះ”។

ផលិតករ​រូប​នេះ​បន្ត​ថា ការ​យល់​ច្រឡំ​របស់ប្រជាពលរដ្ឋមួយ​ចំនួន​ទំនង​ជា​កើត​ឡើង​ អំឡុង​ពេល​លោក​ថត វីដេអូអប់រំមួយ​ស្ដីពី​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរនៅម្ដុំ ភ្នំបាសិត កាល​ពី​ពេល​ថ្មីៗ ទើប​ធ្វើ​ឱ្យ​រឿង​យល់​ច្រឡំ​នេះ​កើត​ឡើង។លោក​បាន​អះអាង​ថា​នាកាល​ពីពេល​ថ្មីៗ​លោក​បាន​ចូល​រួម​ថតវីដេអូ​មួយ​ពី​ការ​គ្រោះ​ថ្នាក់​ចរាចរ ហើយ​ក្នុង​នោះ​លោកបាន​ចូល​រួម​សម្ដែង ហើយ​ការ​ថតនោះ​លោក​បាន​ស្លាប់​ក្នុង​ឧបទ្ទេវហេតុ​ផង​ដែរ។

គួរបញ្ជាក់ដែរថាលោក ជា​ ឌីណាង គឺ​ជា​ផលិតករ​ម្នាក់​មាន​ប្រភព​មក​ពី​ខេត្ត សៀមរាប។ លោក​ធ្លាប់​ចូល​រួម​ដឹក​​​ភាពយន្ត​ជា​ច្រើន​ឱ្យ​បណ្ដា​ផលិតកម្ម​នានា តែ​ភាពយន្ត​ធ្វើ​ឱ្យ​លោកមាន​ឈ្មោះ​ក្នុងពិភព​សិល្បៈ​គឺ​រឿង”ឆន្ទា” កំពុង​ចាក់​ផ្សាយនៅ CTN នាពេល​នេះ។មុន​ពេល​ក្លាយ​ជា​ផលិតករ​លោក ជា ឌីណាង បាន​ឆ្លង​កាត់ការ​លំបាក់​ជា​ច្រើន ដោយ​ផ្ដើម​ដំបូង​ជា​អ្នក​អូស​ខ្សែ​ភ្លើង​ឱ្យ​ផលិតកម្ម​មួយ។ តែ​ដោយការ​ស្រលាញ់ និង​ចូល​ចិត្ត​វិស័យ​ភាពយន្ត​លោកបាន​ខិតខំ​តស៊ូ រៀន​សូត្រជា​ច្រើនទើប​អាច​ក្លាយ​ជា​ផលិតករ​ល្បី​ឈ្មោះ​ម្នាក់​ខណៈដែលស្នាដៃលោកជាច្រើនបាននឹងកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print