ពលរដ្ឋរស់នៅក្នុងបុរី ស៊ន់តូនី នាំគ្នាតវ៉ារោងចក្រកាត់ដេរយីហោ ធីមប៊ឺរមេធ បង្ហុយផ្សែង កាកសំណល់ចេញពីរោងចក្រ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងពិបាកដកដង្ហើម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៨ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងបុរី ស៊ន់តូនី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នារាយការណ៍ ប្តឹងទៅលោក កង វង ចៅសង្កាត់ចោមចៅ១ ពាក់ព័ន្ធករណីរោងចក្រកាត់ដេរយីហោ ធីមប៊ឺរមេធ បណ្ដាលឲ្យមានផ្សែងហ៊ុយធូលី ចេញពីរោងចក្រ បង្កឲ្យផលប៉ះពាល់ដល់បរិស្ថាន សុខភាពរាងកាយពិបាកដកដង្ហើមក្នុងការរស់នៅ ស្រូបយកតែផ្សែងចេញពីរោងចក្រ ហើយនៅតែគ្មានដំណោះស្រាយ ពីអាជ្ញាធរសោះ បីដូចជាមិនខ្វល់សុខទុក្ខប្រជាពលរដ្ឋយ៉ាងណានោះទេ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលលើកគ្នាមកតវ៉ាខាងលើនេះ បានឲ្យដឹងថា ជុំវិញនឹងផលប៉ះពាល់សុខភាពនិង បរិស្ថាន ក្នុងភូមិសាស្រ្តរបស់ពួកគាត់ ដោយរោងចក្រកាត់ដេរ យីហោ ធីមប៊ឺរមេធ បង្ហុយផ្សែង កាកសំណល់ចេញពីរោងចក្រ មកបរិយាកាសខាងក្រៅ ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋជុំវិញ ពិបាកដកដង្ហើម ហើយកន្លងមក ពលរដ្ឋធ្លាប់ ប្តឹង រាយការណ៍ទៅជាអាជ្ញាធរ សង្កាត់ផងដែរ តែរហូតមកដល់ពេលនេះ គ្មាន ដំណោះស្រាយជូនប្រជាពលរដ្ឋនៅឡើយទេ ។

ប្រភពដដែលបន្តថា ដោយតែអាជ្ញាធរមិនខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋបានប្តឹងទៅអាជ្ញាធរឲ្យចុះត្រួតពិនិត្យមើលរោងចក្រកាត់ដេរ យីហោ ធីមប៊ឺរមេធ យ៉ាងណាក៏ដោយក៏មិនឃើញអាជ្ញាធរចុះមកទីតាំងខាងលើនេះឡើយ ឬមួយពួកគាត់ខ្លាចអំណាចថៅកែរោងចក្រមួយនេះ ទើបនៅព្រឹកថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៨ ពួកគាត់ជាប្រជាពលរដ្ឋច្រើនគ្រួសារនាំគ្នាប្រមូលផ្តុំ ដើម្បីធ្វើការតវ៉ានៅខាងក្បែររោងចក្រ បំណងចង់ឲ្យអាជ្ញាធរពន្លឿនក្នុងការដោះស្រាយជូនពួកគាត់ផង ព្រោះរោងចក្រមួយនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពក្នុងការរស់នៅរបស់ពួកគេខ្លាំងណាស់ ។
ពាក់ព័ន្ធករណីខាងលើនេះដែរ ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរមូលដ្ឋាននឹង ជួយរកដំណោះស្រាយជូនគាត់បានឆាប់រហ័សផងដែរ ៕ សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print