ក្រុមហ៊ុនធំៗរបស់បារាំងចូលរួមក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីបង្ហាញពីជំនាញរបស់ក្រុមហ៊ុនបារាំងនៅក្នុងវិស័យសំណង់ សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា​ (CCIFC) ដោយសហការជាមួយស្ថាប័ន Business France​ និង Confluences Conseil បានរៀបចំពន្លាជាតិបារាំងមួយនៅក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី០១ ធ្នូ នៅ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ (បញ្ជរលេខ ២២១-២៣០)

បន្ទាប់ពីពិធីបើកពិព័រណ៍ជាផ្លូវការពន្លាជាតិបារាំងត្រូវបានសម្ពោធដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី  ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់   លោកជំទាវ អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជា ណាចក្រកម្ពុជា និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ។

ការរៀបចំពិព័រណ៍នេះគឺជាកាសដ៏ល្អមួយសម្រាប់ក្រុមហ៊ុនបារាំងដាក់បង្ហាញនូវផលិតផលនិងសេវារបស់ខ្លួន។ វត្តមាននៃក្រុមហ៊ុនបារាំងធំៗជាច្រើននៅកម្ពុជាបានបញ្ជាក់ពីសក្តានុពលនៃវិស័យសំណង់ ក៏ដូចជាការផ្គត់ផ្គង់យ៉ាងសមស្របរបស់ក្រុមហ៊ុនបារាំងចំពោះតម្រូវការរបស់កម្ពុជា។ កំណើននៃសំណង់អគារដែលគោរពតាមបទដ្ឋានអន្តរជាតិនៅកម្ពុជាទាម​ទារ​អោយមានជំនាញឯកទេស និងការផ្គត់ផ្គង់សម្ភារៈប្រកបដោយគុណភាពខ្ពស់​។ ត្រង់ចំណុចនេះ ក្រុមហ៊ុនបារាំងត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។

ការចូលរួមរបស់ក្រុមហ៊ុនបារាំងក្នុងពិព័រណ៍នេះ គឺជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងវិស័យសំណង់ ពោលគឺការសាងសង់ប្រកបដោយប្រសិទ្ធភាព​ ចីរភាព សោភ័ណភាព និងសុវត្ថិភាព ជាមួយការប្រើប្រាស់សម្ភារៈដែលមានគុណភាព និងការគោរពតាមបទដ្ឋានសំណង់ជាដើម….។

ពន្លាជាតិបារាំង ដែលដាក់បង្ហាញម៉ាកផលិតផលចំនួនជាង២០មុខ នឹងបង្ហាញពីដំណោះស្រាយនានា ដើម្បីធ្វើអោយវិស័យសំណង់នៅកម្ពុជាកាន់តែប្រសើរឡើង។ ពិព័រណ៍នេះក៏ជាកាសផងដែរសម្រាប់ក្រុមហ៊ុនបារាំងរៀបចំជំនួបដាច់ដោយឡែកៗជាមួយតំណាងក្រុមហ៊ុនក្នុងស្រុក   និងអ្នកជំនាញពីស្ថាប័នផ្សេងៗក្នុងវិស័យសំណង់។

ក្រុមហ៊ុនបារាំងដែលចូលរួមក្នុងព្រឹត្តិការណ៍នេះមាន៖ APCL និង ASSA ABLOY, SOMFY និង ZELNOVA ZELTIA, ATS, CONFLUENCES និង DESAUTEL GERFLOR, LABARONNE CITAF, LEGRAND, NICOLL, SODEX និង ROMUS, ELEK, MANITOU, MATIERE, SAINT-GOBAIN Glass និង​ក្រុមហ៊ុន VINCI CONSTRUCTION GRANDS PROJETS ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print