ខេត្តឧត្ដរមានជ័យ: លោកប៉ែន កុសល់ អភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ ត្រូវបានប្រកាសតែងតាំងចូលកាន់តំណែង ជាប្រធានបក្សខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈបក្ស និងជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ ពិធីនេះរៀបចំឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។
ក្នុងឱកាសនេះ ដែសម្ដេចវិបុលសេនាភក្ដី សាយឈុំ បានក្រើនរំលឹកដល់ ប្រធានគណៈកម្មាធិការគណៈបក្សប្រជា ជនកម្ពុជា ខេត្តឧត្ដរមានជ័យ ក្នុងឱកាស់ផ្ទេចូលកាន់តំណែង ដើម្បីអោយអ្នកដែលតែងតាំងមុខតំណែងថ្មីនេះ ត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងសាមគ្គីភាពជាធ្លុងមួយ ក្នុងការងារផ្ទៃក្នុងរបស់គណបក្ស ឲ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការ ចាត់តាំង ដោយ ឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះ ទៅ ដណ្តើមជ័យជំនះ គ្រប់ការ បោះឆ្នោតជាបន្តបន្ទាប់ទៀត។
នេះជាប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ លើកឡើងនៅក្នុងពិធីប្រកាសផ្ទេរ តំណែង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តឧត្ដរមានជ័យ ៕ ប៉ែន នួន