សង្ស័យបែកថ្នាំ ជនជាតិចិនយកកាំបិតកាប់ប្រហារលើនគរបាលខ្មែរបណ្តាលឲ្យរបួស

ចែករំលែក៖

ភ្នំពេញ ៖ អំពើហិង្សាបង្កឡើងដោយជនជាតិចិនដែលបានយកកាំបិតកាប់លើបុរសម្នាក់ មាន តួនាទីជានគរបាល​ចំដៃខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈមូល ហេតុផ្តើមឲ្យមានអំពើហិង្សានេះកើតឡើងនៅមិនទាន់ដឹង ។

ជនជាតិចិន​ដែលយកកាំបិតកាប់ប្រហារលើនគរបាលបណ្តាលឲ្យរបួសចំដៃស្តាំ ត្រូវបានគេ ដាក់ការសង្ស័យថាបែកថ្នាំញៀន ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ​​តាម បណ្ដោយផ្លូវ​លេខ​៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្រោយកើតហេតុជនសង្ស័យដែលជាជនជាតិចិននោះត្រូវបានប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះបាននាំគ្នាវាយបណ្ដោយឲ្យរងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចឃាត់បញ្ចូនមន្ទីរពេទ្យរុស្ស៊ី ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print