នាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៨នាក់ក្នុងមូលដ្ឋានខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ នគរបាលនាយកដ្ឋានអន្តោប្រវេសន៍នៅតែបន្តចុះប្រតិបត្តិការត្រួតពិនិត្យជនជាតិបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ជាលិទ្ធផលឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៨នាក់ ដេីម្បីសាកសួររកឯកសារត្រឹមត្រូវ ។

12334147_929670043754723_2075743468_o

ប្រតិបត្តិការនេះ បានធ្វេីឡេីង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ដោយឆែកឆេរនៅតាមផ្ទះជួល យាន្តដ្ឋាន តាមផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់៣ និងតាមហាងកាហ្វេ ម៉ាស្សា កោសជប់ នៅខាងក្រោយមជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ ផ្លូវ២២៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

ក្រោយពីចុះត្រួតពិនិត្យនេះរួច ជាលិទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី ៨នាក់ ក្នុងនោះមានមនុស្សប្រុស៥នាក់ស្រី៣នាក់ ហេីយត្រូវបានកម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ដឹកបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃអគ្គស្នងការដ្ឋាននគរបាលក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕

12333190_929670027088058_1765549833_o

12318035_929670060421388_2099347361_o

12334206_929670053754722_1792853130_o

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print