ក្រុមបាតុករប្រមាណ ២៦០នាក់ត្រូវបានចាប់ខ្លួន និង ៩២នាក់រងរបួសនៅក្នុងពេលធ្វើបាតុកម្មក្លាយទៅជាអំពើហឹង្សា កាលពីថ្ងៃទី១ខែធ្នូនៅទីក្រុងប៉ារីស ប្រទេសបារំាងកាលពីថ្ងៃទី ១ខែធ្នូ ប៉ូលិសប្រឆាំងបាតុករបារាំងបានសម្រេចប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សេង ដើម្បីបំបែកហ្វូងបាតុករ «អាវលឿង» បានបង្ករអំពើហឹង្សា បំបែករបាំងការពារសន្តិសុខ នៅមហាវិថី Champs Elysees ក្នុងទីក្រុងប៉ារីស។
នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានបញ្ចាក់ថា បានចាប់ខ្លួន មនុស្ស ១០៧នាក់ ដែលបានបង្កអំពើហឹង្សា ។ចំណែក ក្រសួងមហាផ្ទៃបារាំង បានប្រកាសថា ចំនួនពលរដ្ឋដែលបានចាប់ខ្លួនកាលពីថ្ងៃទី ១ខែធ្នូមានរហូតដល់ទៅ២៦០នាក់ ។
ប៉ូលិសបារាំងបានបញ្ចាក់ថា ពួកគាត់សម្រចឃាត់ខ្លួនបាតុករ បង្ករហឹង្សាយ៉ាងខ្លាំមានការរាលដាលកាន់តែខ្លាំង ហើយក្រុមភេរវកម្ម និងឆ្លៀតឱកាសនោះបើកការវាយប្រហារ ។ ក្រុមបាតុករប្រឆាំងនឹងតម្លៃប្រេងឡើងថ្លៃនៅបារាំង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។ កម្លាំងប៉ូលិស ប្រមាណ៥ពាន់នាក់រួមទាំង សន្តិសុខ បានដាក់ពង្រាយនៅទូទាំងទីក្រុងប៉ារីស នាយប់ថ្ងៃទី១ខែធ្នូ ដើម្បីទប់ទល់និងបាតុកម្ម បង្ករអំពើហឹង្សា ។ ក្នុងរយៈពេល២សប្តាហ៍កន្លងមក មានបាតុកម្ម ជាច្រើនកើតឡើងនៅទូទាំងប្រទេសបារាំង បង្កឲ្យមានការកកស្ទះចរាចរណ៍ ។
បាតុកម្មខាងលើ គឺជាបញ្ហា ដ៏ពិបាកនៅក្នុងការដោះស្រាយរបស់ ប្រធានាធិបតីបារាំង លោក Emmanuel Macron ចាប់តាំងពីលោកឡើងកាន់ដំណែងដឹកនាំបារាំងរយៈពេល១៨ខែកន្លងមក ៕ សាធី