ស្អែក​នេះ​ សម្តេច​តេជោ​ ហ៊ុន​សែន​ នឹងទៅបំពេញទស្សនកិច្ច២ថ្ងៃនៅប្រទេសឡាវ តាមការអញ្ជើញរបស់លោក​ ថងលូន ស៊ីសូលីត

ចែករំលែក៖

​ភ្នំពេញ​ ៖​ នៅ​យប់​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ឆ្នាំ​២០១៨នេះ​ សម្តេច​តេជោ​ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បានផ្ញើសារជម្រាបជូនប្រជាពលរដ្ឋខ្មែរ​ តាមរយៈទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់សម្តេចថា​ ស្អែក​នេះ​ ថ្ងៃ​ទី​៥​ខែ​ធ្នូ​ ឆ្នាំ​២០១៨​ សម្តេច​តេជោ​ ហ៊ុន​សែន​ នឹងទៅបំពេញទស្សនកិច្ច២ថ្ងៃនៅប្រទេសឡាវ តាមការអញ្ជើញរបស់លោក​ ថងលូន ស៊ីសូលីត នាយក​រដ្ឋមន្ត្រី​ឡាវ​ ។

នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេច​មានគម្រោងនឹងជួបជាមួយ លោក​ ប៊ុនញ៉ាំង វរជីត ប្រធានរដ្ឋឡាវ, លោកស្រី ប៉ានី យ៉ាថទូ ប្រធានរដ្ឋសភាជាតិឡាវ និង​នាយករដ្ឋមន្រ្តីឡាវ ដើម្បីពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសយើងទាំងពីរ។ ទន្ទឹមនឹងនោះ ក៏នឹងមានការពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាមួយចំនួនដែលជាកង្វល់រួមនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។

នៅយប់ថ្ងៃខែដដែលនេះ​ សម្តេច​ក៏សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print