ប្លែក​ជាង​ឆ្នាំ​មុន​ ,​ ឆ្លង​ឆ្នាំ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ រៀបចំ​នៅ​វិមាន​ ឈ្នះ​ ឈ្នះ​ ចំ​ខួប​លើក​ទី​២០​ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​

ចែករំលែក៖

ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ តែងតែ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ ។

ដោយ​ឡែក​ ឆ្នាំ​នេះ​ គឺ​ជា​ខួប​លើក​ទី​២០​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ និង​ ការ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​ នយោបាយ​ ឈ្នះ​ ឈ្នះ​ របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ ។

សេចក្ដី​ជូន​ដំណឹង​ បញ្ជាក់​ថា​ ដូច្នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​និង​អន្តរជាតិ​ និង​ គណៈកម្មការ​អន្តរក្រសួង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​ ឈាន​ចូល​ឆ្នាំ​២០១៩​ ត្រូវ​នឹង​ថ្ងៃទី​៣១​ ខែ​ធ្នូ​ នៅ​វិមាន​ឈ្នះ​ ឈ្នះ​ ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ លី​ យ៉ុង​ផាត់​ មហាវិថី​ឈ្នះ​ ឈ្នះ​ សង្កាត់​ព្រែក​តាសេក​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ ។

ពិធី​នេះ​ មាន​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ អម​ដោយ​ការ​ដាក់​ស្តង់​តាំង​ពិព័រណ៍​ផលិតផល​ ការ​សម្ដែង​សិល្បៈ​បុរាណ​ ខ្មែរ​សម័យ​ជា​ច្រើន​ប្រភេទ​ ។

ដើម្បី​ញ៉ាំង​ឱ្យ​បរិយាកាស​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៨​ នេះ​ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​មហា​ឡារិក​ អធិកអធម​ និង​ សប្បាយ​រីករាយ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ សូម​គោរព​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​ ៕​ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print