សមត្ថកិច្ច​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​៦​នាក់​ ដែល​បង្ក​រការ​អុកឡុក​ក្នុងស្រុក​អន្លង់​វែង​

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ ​៖​ ​នគរបាល​ស្រុក​អន្លង់​វែង ចាប់ឃាត់ខ្លួនក្មេង​ទំនើង៦នាក់ ចាប់យកពូថៅ ដាវ មួយចំនួនដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ទៅ​តាម​ច្បាប់​  បន្ទាប់ពីពួកគេបង្កការអុកឡុកដេញ​វាយតប់​គ្នា​​នៅ​បរិវេណ​ខាង​មុខ​កាស៊ីណូ​សា​ង៉ាំ​រី​ស៊​ត​ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិ​ជាំ​ ឃុំ​ត្រពាំង​ប្រី​យ៍​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​។​

​នគរបាល​ជំនាញ​ស្រុក​អន្លង់​វែងឲ្យដឹងថា​ កម្លាំងបាន​ចាប់​ឃាត់ខ្លួន​ក្មេង​ទំនើង​៦​នាក់​ ភេទ​ប្រុស​ និង​ដកហូត​ម៉ូតូ​ ២​គ្រឿង​ រួម​និង​វត្ថុ​តាង​រួម​មាន​,​ ពូថៅ​១,​ ដាវ​១​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ទៅ​តាម​និ​តិ​វិធី​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print