ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបញ្ចេញម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿង បន្ថែមទៀត ទៅកាន់គោលដៅភូមិតាសល់ ឃុំគោកបាល័ង្គ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃ ពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៨ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបញ្ចេញម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿង បន្ថែមទៀត ទៅកាន់គោលដៅភូមិតាសល់ ឃុំគោកបាល័ង្គ ស្រុកមង្គលបូរី ដើម្បីរៀបចំដំឡើង និងដំណើរការបូមទឹកចេញពីស្ទឹងមង្គលបូរី ទៅអន្តរាគមន៍សង្គ្រោះដំណាំស្រូវប្រាំងរបស់កសិករដែលកំពុងមានតម្រូវការទឹកប្រមាណ ៤៦០ ហិកតា ។

សូមបញ្ជាក់ផងដែរថា នៅរដូវបង្កបង្កើនផលស្រូវប្រាំង ឆ្នាំ ២០១៨-២០១៩ នេះ ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការផលិតស្រូវលើផ្ទៃដី ចំនួន ២២.០០០ ហិកតា ។ ប៉ុន្តែការដាំដុះជាក់ស្តែងរបស់កសិករមកដល់ពេលនេះ គឺសម្រេចបានលើផ្ទៃដីជាង ៤៥.០០០ ហិកតា ហើយ ពោលគឺបានធ្វើលើសផែនការជាង ២៣.០០០ ហិកតា ខណៈផ្ទៃដីរាប់ពាន់ហិកតា បាន និងកំពុងជួបការខ្វះខាតទឹក ។ បើទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តគិតគូ និងជួយដល់កសិករ ដោយបានបញ្ជាឲ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងគ្រប់លំដាប់ថ្នាក់ ចុះសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រើប្រាស់នូវគ្រប់មធ្យោបាយដែលមាន ដើម្បីដោះស្រាយទឹកស្រោចស្រពជូនដល់កសិករនៅតាមទីតាំងដែលមានតម្រូវការ៕

សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print