ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតដែលកំពុងបទឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង១០នាទីយប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចទល់មុខរោងចក្របារីសេក ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះទាំងពីរនាក់ទី១ឈ្មោះ ចូវ យ៉ាំងតាន់ អាយុ19ឆ្នាំ ជាជនជាតិវៀតណាមមុខកម្មករសំណង់ស្នាក់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ជិះម៉ូតូម៉ាកហុងដា សេ125 ស៊េរី2015ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CW-9633 ជិះម្នាក់ឯងធ្វើដំណើក្នុងទិសដៅពីជើងទៅត្បូងរបួសរយះកូនដៃប៉ោងគ្រាប់ភ្នែក និងហូរឈាមតាមត្រចៀកត្រូវបានរថយន្តមន្ទីរពេទ្យបាយ័នដឹកយកទៅសង្គ្រោះបន្តទៅកាន់មន្ទីរពេទ្យរុស្សី និងជនរងគ្រោះទី២ ឈ្មោះ ស្រី លាប អាយុ42ឆ្នាំ ភេទប្រុស មុខរបររត់ម៉ូតូឌុប រស់នៅសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាកហុងដាវ៉េវS ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1BN-3397ជិះម្នាក់ឯងដូចគ្នាធ្វើដំណើឆ្លងផ្លូវពីត្បូងទីជើងរបួសបែកក្បាលដេរជិត20ថ្នេរសន្លប់ឈឹង ត្រូវបានដឹកសង្រ្គោះនៅមន្ទីរពេទ្យរុស្សុីភ្លាមៗ ។
ប្រភពដដែលបានបន្តអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសឈ្មោះ លាប កំពុងតែជិះម៉ូតូឆ្លងផ្លូវពីត្បូងទៅជើង ខណៈពេលនោះស្រាប់តែមានម៉ូតូហុងដាសេ125បើកដោយឈ្មោះយ៉ាុំ តាន់ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនក៏វ៉ាក់អើរ ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹងបណ្តាយអោយរងបួសធ្ងន់ទាំងសងខាងតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
...
ដោយ៖ ភារ៉ា ដង្កោ