ប្លន់ធនាគារប្រេស៊ីសបាញ់ប្រហារស្លាប់​យ៉ាងតិច​១២នាក់

ចែករំលែក៖

មន្ត្រីរដ្ឋាភិបាលថ្លែងថា យ៉ាងតិច១២នាក់​ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រ ក្នុងនោះ ៦នាក់ជាប៉ូលិស ខណៈដែលការបាញ់ប្រហារ​មួយកើតឡើងទាំងវេលាព្រឹកតែម្តង រវាងប៉ូលិស នឹងក្រុមចោរប្លន់ធនាគារ នៅទីក្រុងតូចមួយ ភាគខាងជើងប្រទេសប្រេស៊ីល ។

កាសែតក្នុងស្រុកបានផ្សាយថា ចំណាប់ខ្មាំង៥នាក់ ក្នុងនោះមានក្មេង២នាក់ផងដែរបានស្លាប់ ក្នុងការផ្ទុះអាវុធនេះ ពេលដែលប៉ូលិស​បានអន្តរាគមន៍ក្រុមចោរដែលព្យាយាមចូលប្លន់ទូ ATMs នៃសាខាធនាគារ​ចំនួន២ ស្ថិតនៅតាមបណ្តោយមហាវិថី ក្នុងទីក្រុង Milagres រដ្ឋ Ceará ។

ថ្លែងតាមទូរស័ព្ទ​ជាមួយភ្នាក់ងារ រ៉យទ័រ ស្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលប្រេស៊ីល បញ្ជាក់ថា ព័ត៌មានបឋមរបស់យើង គឺថា មនុស្ស១២នាក់​បានស្លាប់ ក្នុងនោះ​៦នាក់ ជាមន្ត្រីប៉ូលិស ។

គេហទំព័រ G1 News ដកស្រង់ប្រភពមន្ត្រីជាន់ខ្ពស់ថ្លែងថា ចំណាប់ខ្មាំង​ទាំង៥នាក់​មកពីគ្រួសារអ្នកជំនួញតែមួយ គឺរថយន្តរបស់ពួកគេត្រូវបានប្លន់ដោយក្រុមចោរ ដែលនៅជិតផ្លូវហាយវ៉េ ហើយពួកក្រុមចោរក៏នាំយកពួកគេទៅជាមួយ ។

ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ​២នាក់ ។ ប៉ូលិស​ក៏បានរកឃើញខ្មោចចោរប្លន់ម្នាក់​នៅក្នុងឡាន ដែលគេបោះបង់ចោល ។ ពួកចោររត់គេចខ្លួនតាមរថយន្ត​២គ្រឿង ដោយយកមិនបានលុយនោះទេ ។ ប៉ូលិសជាន់ខ្ពស់​ប្រេស៊ីស​បានថ្លែងថា ពេលនេះ ប៉ូលិសបាននិងកំពុងស្វែងរកបក្ខពួកចោរប្លន់​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print