ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខបានធ្វើការ អប់រំណែនាំនិង ប្រគល់រថយន្តតាក់ស៊ី ដែលឈប់ ចាប់ម៉ូយលើផ្លូវ សហព័ន្ធរុស្សីទាំងទៅម្ចាស់វិញកាល ពីវេលាម៉ោង 5និង30ល្ថាចនេះនៅក្នុងបរិវេណសាលា ខណ្ឌសែនសុខ ដោយមានការចូលរួមដោយ លោក ម៉ូវ ម៉ានិត លោក ទៀវ សំអឿន អភិបាលរង ខណ្ឌ សែនសុខ និងម្ចាស់រថ យន្តតាក់ស៊ីចំនួន 17 នាក់។ ក្នុងឪកាសនេះ លោក ទៀវ សំអឿន អភិបាលរង ខណ្ឌ សែនសុខបាន សំណូមពរ អោយម្ចាស់រថយន្តតាក់ស៊ីទាំងអស់ ឈប់ ចតចាប់ម៉ូយជាដាច់ខាតចាប់ពីគល់ស្ពាន 7មករា ដល់ស្តុបផ្សារដីហុយ ព្រោះនាំអោយប៉ះពាល់ដល់ សណ្តាប់ធ្នាប់ផ្លូវសាធារណៈ និងបង្កអោយមានគ្រោះ ថ្នាក់ជាញ៉ឹកញាប់ផងដែរ ជាពិសេសផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវដែលថ្នាក់ដឹកនាំជាតិ និងអន្តរជាតិឆ្លងកាត់ជា ប្រចាំ។ លោក ម៉ូវ ម៉ានិត អភិបាលរងខណ្ឌសែនសុខ បានពន្យល់ប្រាប់ម្ចាស់តាក់ស៊ីថា គោលដៅសំខាន់ នៃការ ចាប់រថយន្តនេះ មិនផ្តោតសំខាន់លើការផាក ពិន័យ ទេ គឺផ្តោតសំខាន់លើការពន្យល់ណែនាំ អប់រំ អោយ យល់ច្បាស់ថាផ្លូវនេះ ជាមុខមាត់ប្រទេសជាតិ និង ស្នើរសុំអោយបងប្អូនឈប់បន្តសកម្មភាពនេះ ទៀត លោកបន្តថា លោកយល់ពីទុក្ខលំបាករបស់ បងប្អូន តែដើម្បីរក្សាសណ្តាប់ធ្នាប់លោកនៅតែបន្តធ្វើ ជាដាច់ខាត់។ ឆ្លើយតបនិងសំនុំពររបស់អជ្ញាធរខណ្ឌ ម្ចាស់រថយន្តតាក់ស៊ី បានសន្យាថា ពួកគាត់និង ឈប់ ចតចាប់ ម៉ូយនៅចំនុចហាមឃាត់នោះទៀតហើយ តែពួកគាត់ សុំអោយអជ្ញាធរខណ្ឌ និងស្ថាបនពាក់ព័ន្ធ ជួយបង្កើតចំណត (បេន) សំរាប់ពួកគាត់ផង។ ពួក គាត់បន្តថា គាត់ក៏មានផលលំបាកដែរព្រោះ រាល់ថ្ងៃ ត្រូវបងលុយប៉ូលីសចរាចរខណ្ឌសែនសុខ មាន ឈ្មោះ ដូចខាងក្រោម៖ លោក ជា វឿន មន្រ្តីផ្នែកចរា ចរ មួយថ្ងៃ 5000រៀល និង លោក ពេញ រ៉ុង ប៉ូលីស ខណ្ឌ សែន សុខ។
គួររំលឹកដែរថា រថយន្តតាក់ស៊ីទាំងអស់នេះ ត្រូវបាន អាជ្ញាធរ ខណ្ឌសែនសុខចុះចាប់យក មករាក្សាទុក នៅសាលា ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី29 ខែ មិថុនា ឆ្នាំ ២០១៥ នៅចំណុចផ្លូវសហពន័្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ រថយន្តដែលឃាត់បាននោះអាជ្ញាធរមិន ផាកពិន័យជាប្រាក់នោះទេគឺគ្រាន់តែយកមកទុកមួយរយៈដើម្បី អោយម្ចាស់រាងចាលនិងទុកជាកាប្រមានថ្ងៃក្រោយ កុំអោយធ្វើដូច្នេះទៀត៕
អាជ្ញាធរខណ្ឌសែនសុខហៅអ្នករត់សុីចាប់ម៉ូយតាមផ្លូវសហព័ន្ធរុស្សីុអនាធិតេយ្យមកអប់រំនឹងប្រគល់រថយន្តទៅវិញ
...