វិស័យអាកាសចរណ៍ ត្រូវបានចាត់ទុកថាជាវិស័យដែលមានសុវត្ថភាព ជាងគេបំផុតនៅលើពិភពលោក ដោយមានចំនួនគ្រោះថ្នាក់តិចបំផុតក្នុងចំណោម មធ្យោបាយធ្វើដំណើរ ផ្សេងៗ ។ ប៉ុន្តែនៅពេលដែលមានគ្រោះថ្នាក់ ចំនួនអ្នកនៅរស់មានតិចជាងគ្រោះថ្នាក់ផ្សេងៗ ។
តាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ បង្ហាញឲ្យឃើញថា ចំនួនអ្នកស្លាប់ ដោយអាកាសចរណ៍ស៊ីវិល ដឹកអ្នកដំណើរ កើនឡើង ៣ភាគរយ ។ ចំណែក កាលពីឆ្នាំ២០១៧គឺជាឆ្នាំដែលមានសុវត្ថភាពបំផុត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ។
ករណីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរ៍ Lion Air ដឹកអ្នកដំណើរ១៨៩នាក់ បានធ្លាក់ចូលក្នុងសមុទ្រ Java កន្លងមក បានក្លាយជាគ្រោះថ្នាក់ទ្រងទ្រាយធំបំផុត នៅក្នុងឆ្នាំ២០១៨នេះ ក្នុងវិស័យអាកាសចរណ៍។ ករណីគ្រោះថ្នាក់ទ្រងទ្រាយធំលើកទីពីរ កើតឡើង កាលពីខែឧសភា ពេលយន្តហោះដឹកអ្នកដំណើរ១១២នាក់របស់ក្រុមហ៊ុនអាកាសចរណ៍គុយបាជួបគ្រោះថ្នាក់ សម្លាប់អ្នកដំណើរទាំងអស់។
ប្រសិនបើបូកបញ្ចូនអ្នកដំណើរ១៨៩នាក់នៅលើ យន្តហោះរបស់ ក្រុមហ៊ុន អាកាសចរណ៍ Lion Air ជួបគ្រោះថ្នាក់ស្លាប់ នោះ សរុប មានមនុស្ស ស្លាប់ ដល់ទៅ ៥៥១នាក់ ក្នុងគ្រោះថ្នាក់យន្តហោះ១៤លើក ជុំវិញពិភពលោក នាឆ្នាំ ២០១៨នេះ ។
ចំនួនអ្នកស្លាប់ គិតជាមធ្យម បើប្រៀបធៀបក្នុងរយៈពេល១ទសវត្សរ៍កន្លងមក កើនឡើង ៣ភាគរយ គឺពេលនោះមានអ្នកស្លាប់ដោយអាកាសចរណ៍ មានតែ ៥៣៧នាក់។ក្នុងដំណាក់កាលពីឆ្នាំ២០០៧-២០១៧ចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់យន្តហោះពាណិជ្ជកម្ម ដឹកអ្នកដំណើរ ថយចុះ៧៦ភាគរយ ហើយនៅក្នុងឆ្នាំ២០១៧ ជាឆ្នាំដែលមានសុវត្ថភាពបំផុត សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរតាមអាកាស គិតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។
បើគិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីគ្រោះថ្នាក់យន្តហោះកាលពីថ្ងៃទី២៩ខែតុលាកន្លងមក ជាគ្រោះថ្នាក់ធំទីពីរនៅក្នុងប្រទេសនេះ ។ គ្រោះថ្នាក់ទ្រងទ្រាយធំបំផុតកើតឡើងនៅខែកញ្ញាឆ្នាំ១៩៩៧ ដោយបានសម្លាប់អ្នកដំណើរដល់ទៅ២៣៤នាក់ ៕
![](http://nkdnews.com/wp-content/uploads/2018/12/N_Air_France_358-_Aviation_Bd.___Gallery.jpg)