ខ្សឹប​ដាក់​ត្រចៀក៖​ លោក​ សោម​ មុន្នី​ កំពុង​ត្រូវប៉ាន់​នឹង​ផលប្រយោជន៍​ពី​ឃ្លាំង​ក្រុមហ៊ុន

ចែករំលែក៖

​ក្រុម​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​អះអាង​ថា​ លោក​សោម​ មុន្នី​ កំពុង​បង្ក​ព្យុះ​ភ្លៀង​តាម​អំពើ​ចិត្ត​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ ជា​ពិសេស​ឃ្លាំង​ស្តុក​ទំនិញ​ ។​ គេ​អះអាង​ថា​ រោងចក្រ​ សហគ្រាស​ សិប្បកម្ម​ឃ្លាំង​ស្តុក​ទំនិញ​ខុសច្បាប់​ រាប់​សិប​កន្លែង​ សុទ្ធតែ​ត្រូវ​បង់ប្រាក់​ឲ្យ​លោក​សោម​ មុន្នី​ ។​ លោក​សោម​ មុន្នី​ បាន​ផលប្រយោជន៍​ច្រើន​សន្ធឹកសន្ធាប់​ពី​ ទីតាំង​វិនិយោគ​ទាំងនេះ​ ។​

​ប្រភព​បាន​ខ្សឹប​ថា​ លោក​សោម​ មុន្នី​ ទទួល​បន្ទុក​ការងារ​គ្រប់គ្រង​លុយកាក់​ផ្នែក​វិនិយោគ​ និង​អាជីវកម្ម​ដូច​ជា​ក្រុមហ៊ុន​ រោងចក្រ​ សហគ្រាស​ និង​ភោជនីយដ្ឋាន​ជាដើម​ ។​ មាន​ទីតាំង​អាជីវកម្ម​ សិប្បកម្ម​ ឃ្លាំង​ស្តុក​ទំនិញ​ខុសច្បាប់​ រោងចក្រ​សហគ្រាស​តូច​ធំ​ រាប់​សិប​កន្លែង​សុទ្ធតែ​ត្រូវ​បង់ប្រាក់​ឲ្យ​លោក​ សោម​ មុន្នី​ ជា​រៀង​រាល់​ខែ​ ។​ ប្រសិនបើ​ខកខាន​ក្នុង​ការ​បង់ប្រាក់​ មុខជា​ត្រូវ​រំខាន​ការ​រកស៊ី​មិន​ខាន​ឡើយ​ ។​

...

​ប្រភព​រាយការណ៍​ថា​ លោក​សោម​ មុន្នី​ បាន​និង​កំពុង​បង្ក​ភាព​អនាធិបតេយ្យ​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ ក៏​ដូច​ជា​អាជីវករ​តូច​ធំ​មិន​សប្បាយចិត្ត​ ។​ នេះ​ជា​អ្វី​ដែល​គេ​អះអាង​ថា​ ក្នុង​ផលប្រយោជន៍​បុគ្គល​ លោក​សោម​ មុន្នី​ បាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​ និង​កិត្តិយស​របស់​ជាតិ​ត្រូវ​អាប់ឱន​ ។​ មាន​ន័យ​ថា​ មិន​ត្រឹមតែ​អាជីវករ​ក្នុងស្រុក​នោះ​ទេ​ ដែល​មិន​សប្បាយចិត្ត​ចំពោះ​ទ​ង្វើ​របស់​លោក​សោម​ មុន្នី​ សូ​ម្បី​តែ​វិនិយោគិន​បរទេស​ ក៏​មិន​សប្បាយចិត្ត​ដែរ​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print