នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១០នាក់ ទៅតុលាការលើសំណុំរឿង០៦ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ១០នាក់ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរពាក់ព័ន្ធសំណុំរឿង០៦ករណីផ្សេងគ្នា កាលពី ម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី១១ ធ្នូ ២០១៨នេះ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះមានពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ចំនួន០២ករណីស្មើ០៤នាក់ រក្សាទុកគ្រឿងញៀនខុសច្បាប់មានមួយករណីស្មើ៣នាក់ លួចមានស្ថានទម្ងន់ទោសមាម០៣ករណីស្មើ៣នាក់ ។

គួរបញ្ជាក់ថាជនសង្ស័យទាំង១០នាក់ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខក្រោយពីបញ្ចប់ពីការសាកសួរក៍បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួល ទោសតាមផ្លូវច្បាប់ ។

អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយសហការណ៍និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាបអោយទាន់ពេលវេលា ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print