ស្លាប់និងរបួសជិត​២០នាក់ ពីការបាញ់ប្រហារនៅក្នុងផ្សារគ្រីស្មាស់ ប្រទេសបារាំង

ចែករំលែក៖

ស្ថានភាពសន្តិសុខនៅក្នុងប្រទេសបារាំង​ប៉ុន្មានសប្តាហ៍កន្លងមក មិនសូវល្អនោះឡើយដោយ សារតែបាតុកម្ម ប្រឆាំងការតម្លើងពន្ធប្រេង បានក្លាយទៅជាអំពើហឹង្សា ធ្វើឲ្យបាតុករ រាប់ពាន់នាក់ត្រូវចាប់ខ្លួន និងរងរបួស ។ ប៉ុន្តែ កាលពីថ្ងៃច័ន្ទកន្លងមក ស្ថានភាព នៅក្នុងប្រទេសបារាំង មានសញ្ញាល្អប្រសើរវិញដោយសារតែ ប្រធានាធិបតី ម៉ាក្រុង បានបន្ថូបន្ថយ យលព្រមតាមសំណើររបស់ពលរដ្ឋ ដើម្បីបញ្ចប់វិបត្តិ ។

ប៉ុន្តែនៅពេលនេះមានការបាញ់ប្រហារ កើតឡើង បង្ករក្តីបារម្ភ​ជាថ្មី ទៀត ក្នុងពេលដែល បុណ្យគ្រីស្មាស់ និង បុណ្យឆ្លងឆ្នាំជិតឈានចូលមកដល់ ក្រុមទុច្ចរិត ក្រុមភេរវកម្ម អាចបង្កើនការវាយប្រហារ ។

នៅយប់ថ្ងៃទី ១១ ខែធ្នូ មានការបាញ់ប្រហារ ជិតផ្សាគ្រីស្មាស់ ក្នុងទីក្រុង​ Strasbourg ​ប្រទេសបរារាំងសម្លាប់មនុស្ស ៤នាក់ស្លាប់ និង ១១នាក់រងរបួស ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ខ្មាន់កាំភ្លើង ម្នាក់បានដើរឆ្លងកាត់ស្ពានទៅដល់ផ្សា លក់សម្ភារៈគ្រីស្មាស់ នៅវេលាម៉ោង ២០(ម៉ោងក្នុងប្រទេសបារាំង) រួចដកកាំភ្លើងបាញ់ទៅលើ ពលរដ្ឋស្លូតត្រង គ្មានកំហុសនៅទីនោះ។

យ៉ាងហោចណាស់ក៏មានមនុស្ស ៤នាក់ស្លាប់ និង​១១នាក់រងរបួស នៅក្នុងការបាញ់ប្រហារខាងលើ ។ ការិយាល័យព្រឹទ្ធសភាអឺរ៉ុប នៅទីក្រុង​ Strasbourg ​ក៏បានបិទទ្វា ហើយ បុគ្គលឹក ស្នើរឲ្យភៀសខ្លួនទៅកាន់តំបន់សុវត្ថភាព ។ ទទឹមនឹងនោះ​ ប៉ូលិសបានស្នើរដល់ពលរដ្ឋ នៅក្នុងតំបន់​ Neudorf ​និងរម្មណីយដ្ឋាន​ Etolie ​ ក្នុងទីក្រុង​ Strasbourg ​ស្នាក់នៅក្នុងផ្ទះ ពេលដែលកម្លំាងសន្តិសុខកំពុងតែស្វែងរកចាប់ខ្លួនជនដៃដល់ ។

នៅពេលនេះ គេមិនដឹងពីមូលហេតុ បណ្តាលឲ្យមានការបាញ់ប្រហារទៅលើជនស្លូតត្រងនោះឡើយ​ ប៉ុន្តែ ជនដៃដល់គឺស្ថិតនៅក្នុងការតាមដានពីកម្លាំងប៉ូលិសដោយសារតែការគំរាមកំហែងដលសន្តិសុខជាតិ​។ប្រភពព័ត៌មានបានឲ្យដឹងថា ជនដៃដល់ អាយុ​២៩ឆ្នាំ ត្រូវបានប៉ូលិស ឆែកឆេរផ្ទះជនសង្ស័យ នៅព្រឹកថ្ងៃទី ១១ខែធ្នូ ​ដោយសង្ស័យជាប់ពាក់ព័ន្ធនិងការប្លន់ ប៉ុន្តែ ជនសង្ស័យខាងលើមិននៅផ្ទះឡើយានាពេលនោះ។

ប្រធានាធិបតីបារាំង លោក​ Emmanuel Macron ​បានតាមដានយ៉ាងយកចិត្តទុកដក់នៅករណី​បាញ់ប្រហារខាងលើ ដោយលោកបញ្ជារឲ្យក្រសួងមហាផ្ទៃ ទៅកាន់ ទីក្រុង​ Strasbourg ​ជាបន្ទាន់ដើម្បីត្រួតពិនិត្យស្សានភាព ។

ហេតុការបាញ់ប្រហារកើតឡើង ចំពេលដែលបារាំង កំពុងតែរឹតបន្តឹងសន្តិសុខ នៅតាមទីតាំងសំខាន់ៗ ពិសេស គឺតាមផ្សា គ្រីស្មាស់ ។ មធ្យោបាយធ្វើដំណើរ ដែលមិនមានការ
អនុញ្ញាត្តិ គឺមិនអាច ធ្វើដំណើរជិត សផ្សាគ្រីស្មាស់ឡើយ ជាមួយគ្នានេះទីតាំងត្រួតពិនិត្យសន្តិសុខ ត្រូវបាន ដាក់នៅផ្លូវចូល ផ្សា ហើយការបូប សម្ភារៈដែលយកតាម គឺឆ្លងកាត់ការឆែកឆេរទាំងអស់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print