កំពុងតែ «តានតឹងករណី Huawei» ចិនចាប់ខ្លួនអតីតបុគ្គលិកការបរទេស កាណាដា

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មាន ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ចិនបានចាប់អតីត មន្ត្រីការបរទេសកាណាដា មួយរូប ដោយមិនបានបញ្ជាក់ពីមូលហេតុឡើយ ។ ព័ត៌មានខាងលើកើតឡើងក្នុងពេលដែលចិន និងកាណាដាកំពុងតែប្រឈមមុខតានតឹងដាក់គ្នាពាក់ព័ន្ធនឹងការចាប់អគ្គនាយកហិរញ្ញវត្ថុ ក្រុមហ៊ុន Huawei តាមសំណើរបស់អាមេរិក ។

កាណាដាបានចាប់ខ្លួនលោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុ និងជាកូនស្រីបង្កើនរបស់អ្នកបង្កើតក្រុមហ៊ុន Huawei នៅទីក្រុង Vancouver ។ លោកស្រី Meng Wanzhou ត្រូវចាប់ខ្លួនពេលកំពុងរង់ចាំ តជើងហោះហើរ ពីហុងកុងទៅកាន់ម៉ិកស៊ីកូ ។

សារព័ត៌មានរ៉យទ័របានផ្សាយថា អតីតមន្ត្រីការបរទេសកាណាដា លោក Michael Kovrig ត្រូវបានចិនចាប់ខ្លួន ។ មកទល់ពេលនេះ គេមិនទាន់ដឹងថា ការចាប់ខ្លួននោះមានជាប់ពាក់ព័ន្ធ ការចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុ Huawei ដែរឬទេ ។

អង្គការក្រៅរដ្ឋាភិបាល International Crisis Group ដែលមានទីតាំងនៅប្រទេសប៊ែលហ្ស៊ិច ជាទីកន្លែងដែល លោក Michael Kovrig ធ្វើការ បានខិតខំស្វែងរកវិធីសាស្ត្រដើម្បី ដោះលែងរូបលោកឲ្យមានសេរីភាព ។ អង្គការខាងលើ បានទទួលព័ត៌មានពីទីប្រឹក្សាប្រចាំនៅតំបន់អាស៊ីភាគខាងកើតស្តីពីការចាប់ខ្លួនអតីតមន្ត្រីការបរទេសកាណាដា ។

នៅពេលនេះដែរ ភាគីចិន ក៏មិនបានបញ្ជាក់ពីមូលហេតុ នៃការចាប់ខ្លួន អតីតមន្ត្រីកាណាដានោះឡើយ ។ ចំណែកភាគីអគ្គរដ្ឋទូតកាណាដា ប្រចាំនៅចិន ក៏មិនទាន់វិភាគអ្វី ឬមានប្រតិកម្មជុំវិញការចាប់ខ្លួននោះដែរ ។

សូមបញ្ជាក់ថា លោក Michael Kovrig ធ្វើការនៅក្នុង ស្ថានទូតកាណាដា នៅទីក្រុងប៉េកាំង និងហុងកុងចាប់ពីឆ្នាំ២០០៣-២០១៦ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print