ខេត្តត្បូងឃ្មុំ ៖ ផ្ទះមួយខ្នងសាងសង់អំពីឈើប្រក់ក្បឿង ដែលមានទំហំ៦,៧ គុណ១២ម៉ែត្រ ត្រូវបានបំផ្លាញដោយអគ្គិភ័យ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិបីម៉ែត្រ ឃុំទួលស្នល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។
នគរបាលឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះដោយអគ្គិភ័យឈ្មោះលូង កេង ភេទស្រី អាយុ៨១ឆ្នាំ ។ ផ្ទះនេះមានទំហំ៦,៧ គុណ១២ម៉ែត្រ សាងសង់អំពីឈើប្រកក្បឿង ។
នគរបាលឲ្យដឹងថា នៅពេលកើតមានហេតុការណ៍នេះភ្លាម កម្លាំងបានចាត់ចែងកម្លាំងជំនាញមកអន្តរាគមន៍ ដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានចុះទៅដល់គោលដៅ និងសុំការចុះជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យក្រុងសួង និងស្រុកត្បូងឃ្មុំ ។ នគរបាលថា ផ្ទះនេះឆេះនៅពេលម្ចាស់មិននៅផ្ទះ ខណៈគាត់ទៅស្នាក់ផ្ទះរបស់គាត់មួយទៀតនៅជិតនោះ ។
តាមការបញ្ជាក់ពីម្ចាស់ផ្ទះថា ទំហំនៃការខូចខាតគឺបណ្តាឲ្យឆេះផ្ទះអស់១ខ្នង របស់ឈ្មោះ លូង កេង ភេទស្រី អាយុ៨១ឆ្នាំ ដែលមានទំហំ ៦,៧ គុណ១២ម៉ែត្រ សង់អំពីឈើប្រកក្បឿង ។ ទ្រព្យសម្បត្តិបាត់បង់លុយ២០០០ ដុល្លារ, ខ្សែករផ្លាកទីន៨ជី, និងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត ។
នគរបាលបញ្ជាក់ថា ក្នុងហេតុការណ៍អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនេះ ជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង រថយន្តពន្លត់អគ្គីភ័យស្រុកក្រូចឆ្មារ ,ត្បូងឃ្មុំ និងក្រុងសួង ។
បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ លូង កេង មូលហេតុដែលបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះនោះ គឺមកពីឆ្លងចរន្តអគ្គីសនី (ផ្ទុះសេខ្សែភ្លើង) ខណៈពេលដែលគាត់បើកភ្លើងអំពូលទុកចោល ហើយ ទៅសំរាកនៅផ្ទះមួយទៀតជាមួយកូនគាត់ ៕ វណ្ណៈ