ម្ដាយនិងកូនរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបុកនិងរថយន្ដ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុករថយន្តកែច្នៃទ្រុង ក្នុងទឹសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្តាលឲ្យ ម្ដាយនិងកូនរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង២១និង១០នាទីថ្ងៃអង្គារ០៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តកាមរី ពណ៌ស ផ្លាកលេខគ្មាន(កែច្នៃទ្រុងដឹកឈើ) បើកបរដោយឈ្មោះ សន.ជា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក) ។

ចំណេករថយន្តហៃលែនឌ័រ ពណ៌ទឹកប្រាក់ ផ្លាកលេខសៀមរាប 2B.3181 បើកបរដោយឈ្មោះ ងិន.ប៊ុនថេន ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ។

អ្នករួមដំណើរជាមួយឈ្មោះ  ១- ឈ្មោះ សេង.សុភាព ភេទស្រី អាយុ….ឆ្នាំ (របួសធ្ងន់) ,  ២- ឈ្មោះ កែ.ឧត្តមសីហា ភេទប្រុស អាយុ១៤ឆ្នាំ (របួសធ្ងន់)។ អ្នកទាំងពីរត្រូវជាប្រពន្ធ និងកូន អ្នកបើកបររថយន្តហៃលែនឌ័រ ។

មូលហេតុបឋមបង្កដោយអ្នកបើកបររថយន្តកាមរីកែច្នៃទ្រុងឈ្មោះ សន.ជា បើកបររថយន្តគ្មានភ្លើងបំភ្លឺខាងក្រោយ និងផ្ទុកឈើខុសលក្ខណ:បច្ចេកទេស។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងប្រមូលវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក រងចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print