ភ្នំពេញ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានមាន ប្រសាសន៍ថា ២ធ្នូគឺជារបស់រួមរបស់ យើង ជារបស់មនុស្សដែលចង់រស់ហើយ មិនសុខចិត្ដស្លាប់ក្រោមរបបប្រល័យ ពូជសាសន៍ប៉ុល ពត ។ សត្រូវពិតប្រាកដ របស់២ធ្នូគឺអង្គការចាត់តាំងនយោបាយ និងយោធានៃរបបប្រល័យពូជសាសន៍ ប៉ុល ពតតែប៉ុណ្ណោះ ។
ដូច្នេះ២ធ្នូពុំបានយកអ្នកណាធ្វើជា សត្រូវនោះទេ អ្នកដែលចង់រស់ អ្នកមិន ចង់ស្លាប់ អ្នកដែលមិនចង់និរាសព្រាត់ ប្រាសគឺសុទ្ធតែបាននឹកឃើញស្មារតី២ធ្នូ មិនថាអ្នកជំនាន់មុន អ្នកជំនាន់នេះនៅ តែនឹកឃើញ បើសិនអ្នកជំនាន់មុនស្លាប់ គ្មានអ្នកជំនាន់ក្រោយណាស្គាល់អ្នកតស៊ូ ជំនាន់នោះបានដែរ ។
សម្ដេចតេជោមានប្រសាសន៍បែប នេះកាលពីរសៀលថ្ងៃទី២ ខែធ្នូ* ឆ្នាំ២០១៥ ក្នុងឱកាសដែលសម្ដេច និងសម្ដេច កិត្ដិព្រឹទ្ធបណ្ឌិតអញ្ជើញជាអធិបតីក្នុងពីធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌល កីឡាហែលទឹកតេជោសែនក្នុងក្រុងកំពង់ ចាមនិងទស្សនាការប្រកួតផ្ដាច់ព្រ័ត្រ កីឡាហែលទឹកបុរសនារី ជនពិការ ដែល មណ្ឌលកីឡាហែលទឹកតេជោសែននេះ បានចំណាយថវិកាអស់១.៥៤៨.៧២៨ ដុល្លារអាមេរិកជាថវិកាឧបត្ថម្ភពីសប្បុរស ជនក្នុងប្រទេសនិងក្រៅប្រទេស ។
សម្ដេចតេជោមានប្រសាសន៍បន្ដថា ២ធ្នូគឺជារបស់មនុស្សគ្រប់ៗរូបដែល ចង់រស់ មិនចង់ស្លាប់ក្រោមរបបប្រល័យ ពូជសាសន៍ប៉ុល ពត ។ ដូច្នេះគេត្រូវ ងើបឈរឡើង និងអបអរសាទរជាមួយ នឹងសមិទ្ធផល ជាមួយនឹងជោគជ័យនៃ ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ដូច្នេះ២ធ្នូមិនបានយកអ្នកណាធ្វើ សត្រូវហើយក៏នៅមានប្រព្រឹត្ដិការណ៍មួយ ទៀតដែលមិនអាចបំភ្លេចបាននោះត្រង់ថា ២ធ្នូជាខួបលើកទី២៨នៃការចរចា សីហនុ-ហ៊ុន សែន នៅហ្វែរអង់តាដឺន័រ *ដែលនោះគឺជាការចរចាស្វែងរកដំណោះ ស្រាយនយោបាយសម្រាប់សន្ដិភាព តាមរយៈការចរចាសីហនុ-ហ៊ុន សែន ហ្វែរអង់តាដឺន័រនេះហើយដែលបាន បើកផ្លូវឱ្យភាគីពាក់ព័ន្ធនានាក្នុងសង្គម ទាំងជាតិ ទាំងអន្ដរជាតិចូលរួមនៅក្នុង ដំណើរការសន្ដិភាពរហូតសម្រេចបាន កិច្ចព្រមព្រៀង២៣តុលា១៩៩១ ។ ២ធ្នូ នៅទីនេះជា២ធ្នូនៃការស្វែងរកសន្ដិភាព បញ្ចប់ជម្លោះនិងនាំមកនូវការបង្រួប បង្រួមជាតិនៅកម្ពុជានិងសម្រាប់ការ អភិវឌ្ឍ ។ នៅមាន២ធ្នូមួយទៀតគឺ២ធ្នូ ១៩៩៨ ដែលជាការប្រជុំលើកដំបូងរបស់ រាជរដ្ឋាភិបាលនីតិកាលទី២ នៃរដ្ឋសភា ដែលខ្ញុំបានដាក់ចេញនូវយុទ្ធសាស្ដ្រត្រី កោណសំដៅដោះស្រាយបញ្ហាដែលនៅ សេសសល់និងបញ្ហាដែលត្រូវបន្ដរហូត មកដល់ពេលនេះ ខ្ញុំសូមគូសបញ្ជាក់ឱ្យ បានច្បាស់ថា អ្វីទៅជាយុទ្ធសាស្ដ្រត្រី កោណ មុននឹងចូលដំណាក់កាលយុទ្ធ សាស្ដ្រចតុកោណដំណាក់កាលទី១ ដំណាក់ កាលទី២ និងដំណាក់កាលទី៣ ។
យុទ្ធសាស្ដ្រត្រីកោណដែលខ្ញុំបានដាក់ ចេញនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ដែល ជាការប្រជុំលើកដំបូងនៃរដ្ឋសភានីតិ កាលទី២គឺ៖
ការធ្វើសន្ដិភាវូបនីយកម្មនៅក្នុង ក្របខ័ណ្ឌទូទាំងប្រទេស មានន័យថា ពង្រឹង សន្ដិភាព ។ បន្ទាប់ពីការផ្ដាច់ខ្លួនការ រលត់រលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ។ ពេលនោះ ខៀវ សំផន នួន ជា និងតាម៉ុក មិនទាន់ បានបង្ហាញខ្លួន ប៉ុន្ដែតំបន់បៃលិន សំឡូត ម៉ាឡៃនិងអន្លង់វែង ទីតាំងចុងក្រោយនៃ ខ្មែរក្រហមត្រូវបានបញ្ចប់អស់ហើយ ដែលនៅតំបន់ទាំងនោះសុទ្ធតែបានចូល រួមការបោះឆ្នោតខែកក្កដា ឆ្នាំ១៩៩៨ ប៉ុន្ដែក៏នៅមានទាហានខ្មែរក្រហមមួយចំនួនដែរ ។ ដូច្នេះភាពចាំបាច់របស់ យើងត្រូវធ្វើសន្ដិភាវូបនីយកម្មនៅទូទាំងប្រទេស ។ នេះជាមុំទី១នៃយុទ្ធសាស្ដ្រត្រី កោណ ។ មុំទី២នៃយុទ្ធសាស្ដ្រត្រីកោណគឺ សមាហរណកម្មឆាប់បំផុតរបស់កម្ពុជាទៅក្នុងសហគមន៍អន្ដរជាតិតាមរយៈការ កាន់កាប់ពេញលេញរបស់កម្ពុជានៅឯ អង្គការសហប្រជាជាតិក្នុងការបង្កើត រាជរដ្ឋាភិបាលថ្មី និងកាន់កាប់ឡើងវិញ នូវស្ថាប័នរបស់កម្ពុជាទាំងអស់នៅលើ វេទិកាអន្ដរជាតិ បូករួមនឹងការខិតខំ ដើម្បីចូលក្នុងសមាគមអាស៊ាន អង្គ ការពាណិជ្ជកម្មពិភពលោក អង្គការ អាស៊ី-អឺរ៉ុប និងអង្គការអន្ដរជាតិផ្សេងៗ ទៀត ។ បានសេចក្ដីថា ការធ្វើសមាហ រណកម្មខ្លីបំផុតចូលក្នុងសហគមន៍អន្ដរ ជាតិ ។ រីឯមុំទី៣នៃយុទ្ធសាស្ដ្រត្រីកោណ គឺផ្អែកលើកត្ដាអនុគ្រោះផ្ទៃក្នុងនិងកត្ដាអនុគ្ររោះផ្នែកអន្ដរជាតិត្រូវប្រមូលផ្ដុំ ការខិតខំដើម្បីអភិវឌ្ឍ សេដ្ឋកិច្ច កំណែ ទម្រង់កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល សាធារណៈ កំណែទម្រង់ប្រព័ន្ធតុលាការ និងកំណែទម្រង់ផ្សេងៗទៀតដែលក្នុងនោះបានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមួយដែលមានចំណូលទាបមកកាន់ដំណាក់ កាលដែលមានចំណូលមធ្យមកម្រិតទាប។
បន្ទាប់មកយើងបានឆ្លងមកដល់យុទ្ធ សាស្ដ្រចតុកោណដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣ ។ អ្វីៗ វាបានកើតឡើងជាហូរហែរាប់ទាំងស្ពាន គីហ្សូណានិងស្ពានដទៃៗទៀតដូចដែល ការប្រើប្រាស់មកដល់បច្ចុប្បន្ន ៕
ដោយ៖ ហេង សូរិយា