បន្ទាប់ពីទីស្នាក់ការ CNN ​រងការគំរាមផ្ទុះគ្រាប់បែកដល់វេនFacebook វិញម្តង

ចែករំលែក៖

កន្លងមក ទីស្នាក់ការកណ្តាលមជ្ឈមណ្ឌល ព័ត៌មាន​​ CNN ​រងការគំរាមផ្ទុះគ្រាប់បែក ធ្វើឲ្យបុគ្គលិកទាំងមូល​ ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថភាព ។
នៅពេលនេះដែរ ទីស្នាក់ការកណ្តាលក្រុមហ៊ុន ហ្វេសប៊ុក ដែលល្បីល្បាញទូទាំងពិភពលោក ស្ថិតនៅក្នុងទីក្រុងកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកនោះ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) បុគ្គលិកដែលធ្វើការនៅទីនោះទាំងអស់ ត្រូវបានជម្លៀសទៅរកទីសុវត្ថិភាព ដោយសារតែមានការគំរាមកំហែងវាយប្រហារដោយគ្រាប់បែក ។
នៅពេលនេះ ប៉ូលិសបាននិងកំពុងស៊ើបអង្កេតករណីគំរាមកំហែងវាយប្រហារគ្រាប់បែកស្ថិតនៅទីបរិវេណក្រុមហ៊ុនហ្វេសប៊ុក Facebook’s Menlo Park Campus ស្ថិតនៅកាលីហ្វ័រនីញ៉ានោះហើយក្រោយពីទទួលព័ត៌មានថា មានការវាយប្រហារនៅវេលាម៉ោង៤និង៤៣រសៀល ម៉ោងនៅក្នុងតំបន់ ។
នាយកដ្ឋានប៉ូលិសបានចាប់ផ្តើមជូនដំណឹងប្រកាសអាសន្ននៅវេលាម៉ោង៥ល្ងាច ។ ពលរដ្ឋអ្នកដំណើរមិនត្រូវបានអនុញ្ញាតិឲ្យឆ្លងកាត់ជុំវិញតំបន់នោះឡើយ ។
ប៉ូលិសជាច្រើនរថយន្ត រួមជាមួយឧទ្ធម្ភាគចក្រផងដែរហោះហើរពីលើអគារស្នាក់ការហ្វេសប៊ុក ប៉ុន្តែគេនៅមិនទាន់ដឹងពីលទ្ធផលបែបណានៅឡើយទេ ៕ ភាល័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print