ក្រសួងបរិស្ថានចុះសិក្សា និងពិនិត្យមើលជាក់ស្ដែងតំបន់សក្ដានុពលទេសចរណ៍ធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ក្រុមការងារដឹកនាំដោយលោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលជាក់ស្តែងតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្រ្តភូមិពូត្រំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញ ។

ការចុះសិក្សានិងពិនិត្យមើលជាក់ស្ដែងនេះ បន្ទាប់ពីមានការស្នើសុំរបស់អ្នកវិនិយោគលើវិស័យទេសចរណ៍ធម្ម ជាតិក្នុងគោលបំណងរួមចំណែកអភិរក្សធនធានធម្មជាតិលើវិស័យទេសចរណ៍ និងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈវិស័យទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលមួយនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print