ទីក្រុងវ៉ាស៊ីនតោន ព្រមានថាអាចនឹងហាមមន្ត្រីចិន ចូលទៅកាន់ទឹកដីអាមេរិក

ចែករំលែក៖

សភាអាមេរិក បានបោះបឆ្នោត អនុម័ត ច្បាប់ ស្នើដល់មន្ត្រីការបរទេស អ្នកសារព័ត៌មាន និង អ្នកទេសចរណ៍ អាមេរិកទទួលបានការអនុញ្ញាតឲ្យ ចូលទៅកាន់តំបន់ស្វាយ័ត ទីបេ ជាមួយគ្នានោះ ក៏បានព្រមានហាមមន្ត្រីចិន ចូល ក្នុងទឹកដីអាមេរិក ។

ច្បាប់ខាងលើត្រូវបានអនុម័ត ដោយមានការគាំទ្រ ពីគណបក្សទាំងពីរ គឺប្រជាធិបតេយ្យ និងសាធារណរដ្ឋ ។ ទៅកាន់តំបន់ទីបេ គឺត្រូវបានហាមប្រាម អ្នកដែលមានលិខិតស្នាមពិសេស ទើបអាចទៅទីនោះបាន ។ ប្រសិនបើចិននៅតែហាមប្រាមពលរដ្ឋអាមេរិក ចូលទៅកាន់ទីបេ ទីក្រុងវ៉ាស៊ីនតោន ក៏នឹងហាម មន្ត្រីចិនទៅកាន់អាមេរិកផងដែរ ។

សមាជិកព្រឹទ្ធសភាអាមេរិក លោក Robert Menendez សមាជិកព្រឹទ្ធសភាមកពីគណបក្ស ប្រជាធិបតេយ្យនៅក្នុង គណៈកម្មការកិច្ចការបរទេស បានលើកឡើងថា «តម្លាភាពជាមូលដ្ឋាន» សម្រាប់ភាគីពាក់ព័ន្ធ ។ លោក Robert Menendez បានបញ្ជាក់ថា «ពលរដ្ឋចិន មានសិទ្ធិសេរីភាពនៅក្នុងការធ្វើដំណើរចុះឡើង អាមេរិក ។ ប៉ុន្តែចំពោះនិស្សិត អាមេរិក អ្នកសារព័ត៌មាន និងមន្ត្រីការបរទេស អាមេរិក មិនមានសិទ្ធិទៅកាន់តំបន់ទីបេនោះឡើយ សូម្បីតែជនជាតិអាមេរិក ដើមកំណើតទីបេ ក៏មិនអាចទៅកាន់ស្រុកកំណើត នៅទីបេ នោះដែរ» ។

ការអនុម័តច្បាប់របស់សភាអាមេរិក ក្នុងពេលដែលអាមេរិក និងចិន កំពុងប្រឈមមុខតានតឹងដាក់គ្នា ក្នុងវិស័យពាណិជ្ជកម្ម ក្រោយពេលដែលកាណាដា បានចាប់ខ្លួនអគ្គនាយក ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Huawei ច្បាប់ខាងលើ នឹងត្រូវបញ្ជូនទៅកាន់ប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខា ចូលជាធរមាន ។ នៅពេលដែលអាមេរិក អនុម័ត នោះ នឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹងជាថ្មី ដែលជាការបំពានច្បាប់ ចិនតែមួយដែលអាមេរិក បានព្រមព្រៀង ៕

...

រូបភាពឯកសារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print