រថយន្ត២គ្រឿងប៉ះគ្នានៅផ្លូវបែកជាបួនបណ្តាលឲ្យរថយន្តមួយគ្រឿង​បុកចូលផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តព្រូប៉ះជាមួយរថយន្តបាឡែននៅផ្លូវបែកជាបួនបណ្តាលឲ្យរថយន្ត​បាឡែនរេចង្កូតទៅបុកចូលផ្ទះលក់គ្រឿងក្រអូបគ្រប់មុខម៉ាស្សា បណ្តាលបែកកញ្ចក់និង​ជញ្ជាំងអស់មួយផ្ទាំងរថយន្តទៅមុខលែងរួច។ ចំណែករថយន្តបង្កបានព្យាយាមបើករត់បានជាង១០០ម៉ែត្រ ទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ​លេខ២៥៩ កែងនិងផ្លូវលេ១៣៨ ខាងមុខផ្ទះលក់គ្រឿងក្រអូបគ្រប់ប្រភេទម៉ាស្សាស្ទីមខ្លួន( យីហោ កាធា)  ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ស្ករ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៥៩ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតប៉ះជាមួយរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាក​លេខ ព្រះសីហនុ 2A-4086 បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣៨ ក្នុងទិសដៅពីលិចទៅកើតបណ្តាលឲ្យរថយន្តបាឡែនរេចង្កូតទៅបុកចូលផ្ទះលក់គ្រឿងក្រអូមបណ្តាលឲ្យបែកកញ្ចក់និងជញ្ជាំងអស់មួយផ្ទាំងរថយន្តទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

បន្ទាប់ពីហេតុសមត្ថកិច្ចជំនាញចរាចរខណ្ឌចុះមកដល់កន្លែងកើតហេតុយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print