ប្រធានាធិបតីបារាំងប្រឈមនឹងបញ្ហាកាន់តែខ្លាំង ដោយបាតុកម្មក្នុងសប្តាហ៍ទី​៥

ចែករំលែក៖

មហាបាតុកម្មតាមដងផ្លូវនៅក្នុងប្រទេសបារាំង បានឈានដល់សប្តាហ៍ទី​៥ ហើយ  ដោយអាចអូសបន្លាយជាច្រើនសប្តាហ៍ទៀត ។​ប៉ុន្តែការធ្វើបាតុកម្មលើកនេះ  គឺជាការទាមទា ប្រធានាធិបតីម៉ាក្រុង លាលេងពីតំណែង។

 មានពលរដ្ឋជាងមួយមឺននាក់ បានចុះឈ្មោះតាមបណ្តាញសង្គម ហ្វេសបុក ចូលរួមធ្វើបាតុកម្ម ដែលរៀងចំឡើងដោយក្រុម អាវ កាក់ពណ៌លឿង នាថ្ងៃទី​១៥ខែធ្នូនេះ ដោយមាន ប្រធានបទ​« Acte 5 Maron Demission »(ប្រធានាធិបតីត្រាំលាលេងពីដំណែង)

សារព័ត៌មាន​ RT ​បានផ្សាយថា ការធ្វើមហាបាតុកម្ម សប្តាហ៍ទី​៥នេះ នឹងត្រូវបានធ្វើឡើងនៅមហាវិថី​ Champs Elysees ​ក្នុងទីក្រុងប៉ារីស ។ ក្រុមអ្នករៀបចាំបាតុកម្ម បានប្រមូលផ្តុំគ្នា ជា១៥ក្រុម ប្រឆាងនិងប្រធានាធិបតីម៉ាក្រុង ទាមទាឲ្យលោកបំពេញទៅតាមសំណើររបស់ពលរដ្ឋ ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រុមបាតុករលើបណ្តាញសង្គមហ្វេសបុកថា «ក្រុមរបស់យើងខ្ញុំ​បានគាំទ្រ​ដល់សំណើរពន្ធដា និង តម្លាភាពសង្គាម របស់ក្រុមបារុករ អាវកាក់នាពេលកន្លងមក ។ បានតុកម្មត្រូវធ្វើឡើងនៅថ្ងៃទី ១៥ខែធ្នូនេះ។ ក្រៅពីទីក្រុងប៉ារីសនៅមានទីក្រុងជាច្រើនផ្សេងទៀត ក៏បាននាំគ្នាធ្វើបាតុកម្មនោះដែរ ។

នៅពេលនេះ បារំាងបានដាក់ពង្រាយ សន្តិសុខរាប់មឺននាក់ ដើម្បីទប់ស្កាត់ អំពើហឹង្សា​កើតឡើង នៅក្នុងបាតុកម្មសប្តាហ៍ទី​៥។  រដ្ឋាភិបាលបារាំង​បានសម្រេច​រក្សាចំនួន​ទាហាន​៨៩​ ពាន់នាក់ការពារសន្តិសុខ  និងរថពាសដែល​១៤គ្រឿង ដូចកាលពីសប្តាហ៍មុន ។​ ពលរដ្ឋដែលចូលរួមនៅក្នុងបាតុកម្មចុងសប្តាហ៍នេះ  មានប្រហាក់ប្រហែលនឹងសប្តាហ៍មុន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print