អាមេរិក ដាក់សម្ពាធទៅលើ អាល្លឺម៉ង់ពាក់ព័ន្ធនឹងក្រុមហ៊ុន Huawei

ចែករំលែក៖

រដ្ឋាភិបាលប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនការដាក់គំនាប ទៅលើអាល្លឺម៉ង់ ដោយបារម្ភ ពាក់ព័ន្ធទៅលើក្រុមហ៊ុនទូរគមនាគមន៍ Huawei Technologies ក្នុងពេលដែលអាល្លឺម៉ង់ កំពុងតែ ដេញថ្លៃ បណ្តាញអត់ខ្សែ នៅក្នុងប្រទេស ។

សារព័ត៌មាន Bloomberg បានផ្សាយថា គណៈប្រតិភូអាមេរិក ទើបតែជួបពិភាក្សាជាមួយសមភាគី អាល្លឺម៉ង់ នៅក្នុងក្រសួងការបរទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាស្តីអំពីហានិភ័យបង្កឡើងដោយក្រុមហ៊ុនចិន ។ នៅក្នុងកិច្ចពិភាក្សាជាសម្ងាត់ មន្ត្រីអាមេរិកបង្ហាញពីក្តីបារម្ភពីតួនាទីរបស់ក្រុមហ៊ុន Huawei នៅក្នុងបណ្តាញ 5G ដែលបានពង្រីកនៅអាល្លឺម៉ង់ ។ ការដេញថ្លៃបណ្តាញ 5G នឹងត្រូវធ្វើឡើង នៅឆ្នាំ២០១៩ ។

មន្ត្រីអាមេរិក មានការជឿជាក់ថា ការព្រមាន ខាងលើ អាល្លឺម៉ង់នឹងស្តាប់តាម បើទោះបីជាកិច្ចពិភាក្សាលើកដំបូងក្តី ហើយភាគីទាំងពីរ ក៏មិនបានសន្យា អ្វីនោះដែរ ។ ប្រភពព័ត៌មានបានឲ្យដឹងថា អាមេរិក កំពុងតែដាក់គំនាបទៅលើអាល្លឺម៉ង់ ឲ្យចាកចេញពីក្រុមហ៊ុន Huawei ដោយអាមេរិកយល់ឃើញថា ក្រុមហ៊ុននេះ អាចបន្សល់«ទ្វារក្រោយ» សម្រាប់ស៊ើបការនៅបរទេស របស់ចិន ។

ជំនួបនៅក្នុងទីក្រុងប៊ែកឡាំង ធ្វើឡើងក្នុងពេលដែល ក្រុមហ៊ុន ទូរគមនាគមន៍អាល្លឺម៉ង់ Deutsche Telekom បានប្រកាសថា នឹងត្រួតពិនិត្យឡើងវិញនៅការទិញសម្ភារ របស់ក្រុមហ៊ុន Huawei ។ សកម្មភាពទាំងនោះជាសញ្ញាមួយបង្ហាញឲ្យឃើញថា ក្រុមហ៊ុន ទូរគមនាគមន៍អាល្លឺម៉ង់កំពុងតែ បោះបង់ ការផ្គត់ផ្គង់សម្ភារពី Huawei ។

បច្ចុប្បន្ន ប្រទេសជាច្រើន មានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុន Huawei ដោយនៅពេលនេះ មានបារាំង អាមេរិក អាល្លឺម៉ង់ រហូតដល់កាណាដា អង់គ្លេស នូវែលសេឡង់ អូស្ត្រាលី និងជប៉ុន ក៏រងគំនាប់ពីអាមេរិក ឲ្យចាកចេញពី Huawei ផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print