UPDATE ៖​ អ្នកស្លាប់ដោយរលកយក្សស៊ូណាមិ​នៅឥណ្ឌូនេស៊ីកើន​២២២នាក់ របួស​ជាង៧០០នាក់

ចែករំលែក៖

ឥណ្ឌូណេស៊ី​ ៖​ រហូតមកដល់ល្ងាចថ្ងៃទី​២៣ ខែធ្នូ (ម៉ោងនៅកម្ពុជា) ជនរងគ្រោះ​បាត់បង់ជីវិត​ដោយសាររលកយក្សស៊ូណាមិ​នៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់២២២នាក់ ខណៈដែល​បាត់ខ្លួន៣០នាក់ និង​៧៤៥នាក់​រងរបួសធ្ងន់ និងស្រាល ។

អគាររាប់រយខ្នង បានរងការខូចខាត ក្រោយពីការវាយប្រហារពីរលកយក្សស៊ូណាមិនៅតំបន់ឆ្នេរ នៃច្រកសមុទ្រ Sunda ប្រទេសឥណ្ឌូណេស៊ីកាលពីវេលាយប់ថ្ងៃសៅរ៍ ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឲ្យដឹងថា មូលហេតុមួយដែលអាចបង្កឲ្យមានរលកស៊ូណាមិបែបនេះ អាចមកពីបាតុភូតបំណាក់ដីនៅបាតសមុទ្រ បន្ទាប់ពីភ្នំភ្លើង Anak Krakatoa បានផ្ទុះឡើង។

គួរជម្រាបថា ច្រកសមុទ្រ Sunda ស្ថិតនៅចន្លោះប្រជុំកោះជ្វានិងស៊ូម៉ាត្រា ដែលតភ្ជាប់សមុទ្រជ្វាឥណ្ឌូណេស៊ី ទៅកាន់មហាសមុទ្រឥណ្ឌា។ សម្រាប់តំបន់ដែលរងការវាយលុកពីស៊ូណាមិ ត្រូវគេរាយការណ៍ថា រួមមានតំបន់ Pandeglang, Lampung ខាងត្បូង និង Serang ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print