បំផ្ទុះគ្រាប់បែកនិងបាញ់ប្រហារទៅលើកម្លាំងប៉ូលិសថៃ ស្លាប់ និងរបួស​៦នាក់

ចែករំលែក៖

ប៉ូលិសថៃម្នាក់ស្លាប់ និង ៥នាក់រងរបួសនៅក្នុង ហេតុការណ៍វាយប្រហារ ដោយគ្រាប់បែក និងបាញ់ប្រហារនៅក្នុងខេត្ត Narathiwat ​ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃទី​២៥ ខែធ្នូ ។

តាមការលើកឡើងរបស់មន្ត្រីប៉ូលិស ក្នុងតំបន់បានឲ្យដឹងថា​ គ្រាប់បែកបានផ្ទុះ នៅតំបន់ ទល់មុខទីស្នាក់ការប៉ូលិស ខេត្ត ណារ៉ាធីវ៉ាត ។ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើរថយន្តប៉ូលិស ។ អ្នករង​របួស​បានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ប៉ូលិសក៏បានរកឃើញ កាំភ្លើង M16 រួមជាមួយ រំសេវផ្ទុះជាង​២០គីឡូក្រាមផងដែរ ។

តំបន់ភាគខាងត្បូងប្រទេសថៃ តែងតែកើតឡើងនូវអំពើហិង្សា ការបាញ់ប្រហារបំផ្ទុះគ្រាប់បែកជាបន្តបន្ទាបពីក្រុម ទាមទារផ្តាច់ខ្លួន ​បង្កើតទៅជាប្រទេសអីស្លាម​ស្វយ័ត ។ ក្រុមនេះតែងតែវាយប្រហារសំដៅទៅលើកម្លាំងសន្តិសុខ​ថៃ ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ ក្នុងខេត្ត យ៉ាឡា ប៉ាតានី​ ណារ៉ាធីវ៉ាត​ និង ស៊ុងក្លា ផងដែរ ។

ចាប់តាំងពីឆ្នាំ២០១៤ មកទល់ពេលនេះ រដ្ឋាភិបាលថៃ​បានសន្យា​ជំរុញ​ឲ្យមានកិច្ចពិភាក្សាស្វែងរកសន្តិភាព ជាមួយក្រុមទាមទាផ្តាច់ខ្លួន​ ប៉ុន្តែមកទលពេលនេះ​ មិនមានភាពរីកចំរើននោះឡើយ ។ សូមបញ្ជាក់ផងដែរថា បណ្តាខេត្តភាគខាងត្បូង ប្រទេសថៃ មានជនជាតិអិស្លាមរស់នៅភាគច្រើន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print