កម្មកររោងចក្រ សេង ឌូណូ ហ្វេសិន ជាង១ពាន់នាក់ ផ្ទុះការតវ៉ាទាមទារប្រាក់ដំណាច់ឆ្នាំ​ពីថៅកែ inShare

ចែករំលែក៖

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ មានហេតុការណ៍ផ្ទុះការតវ៉ាពីកម្មករកម្មការនីរោងចក្រកាត់ដេរជាង១​ពាន់នាក់ដែលបម្រើការងារនៅក្នុងរោងចក្រ​យីហោSEDUNO INVESTMENT CAMBO FASHION Co,LTD​ (សេង ឌូណូ ហ្វេសិន)ស្ថិតនៅតាមបណ្តោយផ្លូវ២១៧​ ភូមិ​ខ្វា សង្កាត់ដង្កោ​ ខណ្ឌដង្កោ ដើម្បីទាមទារប្រាក់បំណាច់ឆ្នាំពីថៅកែរោងចក្រ​ ដោយពួកគាត់ម្នាក់ៗមិនព្រមចូលធ្វើការឡើយ ។

លោកវរសេនីយ៍​ឯក​ ជឹម​ សីុថា​ អធិការខណ្ឌ​ដង្កោ​ បានប្រាប់ឲ្យដឹងថា កម្មករ-កម្មការនីរោងចក្រដែលកម្មករធ្វើការតវ៉ាខាងលើនេះមានសរុបមនុស្សចំនួន១០៤០នាក់បានចេញមកចូលរួមធ្វើកូដកម្មទាមទារទូរទាត់ផ្ដាច់កិច្ច​សន្យា​ចាស់ដែលធ្វើមុនឆ្នាំ២០១៩ ហើយចំពោះការតវ៉ានេះពុំមានខាងសហព័ន្ធសហជីពដឹកនាំឡើយ​ ដោយបច្ចុប្បន្តពុំទាន់​មានដំណោះ​ស្រាយទេ រងចាំក្រសួងមកដោះស្រាយតាមនីតិវិធីច្បាប់ ។

កម្មករ-កម្មការនី​ជាច្រើនបានលើកឡើងថា មានអ្នកខ្លះបានបម្រើការងារក្នុងរោងចក្រនេះអស់រយះពេលពី៣ឆ្នាំទៅ៥ឆ្នាំ​ឯណោះ ហើយអ្នកខ្លះទៀតអាចឈានដល់ទៅជិត១០ឆ្នាំ​មកហើយ ដោយមិនដែលទទួលបានប្រាក់បំណាច់ឆ្នាំពីខាងថៅកែរោងចក្រឡើយ​ ដោយខាងរោងចក្រធ្លាប់ធ្វើកិច្ចសន្យា និងបើកប្រាក់បំណាច់ឆ្នាំជូនពួកគាត់ឲ្យបានមុខឆ្នាំ២០១៩​ ដូច្នេះមកទល់ថ្ងៃនេះខាងរោងចក្រមិនបានបើកប្រាក់បំណាច់ឆ្នាំតាមកិច្ចសន្យាទេ ទើបពួកគាត់នាំគ្នាធ្វើកូទកម្មទាមទារ​តែម្ដង ព្រោះនៅតែប៉ុន្មានថ្ងៃទៀត និងឈានចូលឆ្នាំ២០១៩ ហើយកិច្ចសន្យារបស់ពួកគាត់ និងចប់ ហេតុដូចនេះពួកគាត់ខ្លាចខាងរោងចក្រប្រកែ និងយកលេសចប់កិច្ចសន្យាមិនដោះស្រាយជូន​ ទើបនាំគ្នាធ្វើកូទកម្មតវ៉ាទាមទារតែម្តងទៅ ។

បច្ចប្បន្ននេះ ដំណោះស្រាយនៅមិនទាន់ដោះស្រាយបាននៅឡើយទេ ដោយសារខាងក្រសួងការងារ ក៏ជាដូចមន្ត្រីពាក់ព័ន្ធកំពុងចុះសាកសួរ និងសម្របសម្រួលដោះស្រាយជូនបងប្អូនក្រុមកកម្មករកម្មការនីរោងចក្រ ៕ ភារ៉ា ដង្កោ

...

 

ចែ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print