បញ្ចប់ជីវិតដោយចង.ក ព្រោះវិបត្តិគ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សម្រេចចងកសម្លាប់ខ្លួនជាមួយនឹងខ្សែអង្រឹង ភ្ជាប់ទៅនឹងឆ្លឹងពិដានក្នុងបន្ទប់ទឹកផ្ទះជួល បណ្តាលឲ្យស្លាប់ សង្ស័យមានវិបត្តិក្នុងគ្រួសារ ដោយសារប្រពន្ធស្តីបន្ទោសបន្តិចបន្តួច ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ​ឆ្នាំ២០១៨ នៅបន្ទប់ជួលក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
បុរសដែលគិតខ្លីត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ រ៉ែន សាក់ អាយុ២៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើមានប្រពន្ធឈ្មោះ សុខ ស្រីល័ក្ខ អាយុ២៨ឆ្នាំ មានកូនចំនួន២នាក់ ។
តាមព័ត៌មានបានឲ្យដឹងថា បុរសរូបនោះបានចងកម្លាប់ខ្លួននឹងខ្សែអង្រឹងភ្ជាប់ទៅនឹងចម្រឹងដែកពិដាននៅក្នុងបន្ទប់ទឹកផ្ទះដែលខ្លួនជួល ហើយត្រូវបានកូនប្រុសរបស់ប្រពន្ធ (ប្តីមុន) ប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាជួយកាត់ខ្សែបញ្ជូនទៅសង្ក្រោះនៅមន្ទីរពេទ្យកាល់ម៉ែតតែស្លាប់បាត់ទៅហើយ ។
តាមព័ត៌មានឲ្យដឹងថា បុរសរូបនោះ និង ស្ត្រីជាប្រពន្ធ បានស្រឡាញ់គ្នា ពុំបានរៀបការនោះទេហើយរស់នៅជាប្តីប្រពន្ធអស់ រយ:ពេល ចំនួន៤ឆ្នាំ បានកូនប្រុស២នាក់ កូនបងអាយុ១ឆ្នាំ និងកូនប្អូនទើបតែកើតបាន២៥ថ្ងៃប៉ុណ្ណោះ ។ ការរស់នៅជាមួយគ្នា រយ:ពេលចុងក្រោយនោះ ពុំសូវចុះសម្រុងគ្នានោះទេ តែងតែមានទំនាស់គ្នា ក្នុងគ្រួសារ ។
តាមស្ត្រីជាប្រពន្ធបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៥ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ប្តីរបស់ខ្លួនទើបមកពីលេងល្បែងហើយ ចូលផ្ទះ ខណ:នោះរូបគាត់បានស្តីបន្ទោស ក៏មានទំនាស់គ្នាហើយប្តីក៏បានទៅបាត់ទៅមិននឹកស្មានថា ទៅសម្ងំចង.កសម្លាប់ខ្លួន ក្នុងបន្ទប់ទឹកបែបនេះទេ ។
ក្រោយពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ អារុណរះ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print