ស្វែងយល់អំពីវិមានឈ្នះ=ឈ្នះ តាមរយៈបទចំរៀងដែលមានចំណងជើងថា “រំាវង់ឈ្នះឈ្នះ”

ចែករំលែក៖

រំាវង់ឈ្នះឈ្នះ

I. រាំវង់នៅ វិមានឈ្នះឈ្នះ​​​ប្រុសស្រីក្មេងចាស់ ទះដៃបន្ទរ (២)
រាំចង្វាក់ខ្មែរ រាំថែវប្បធម៌​​​ដោយចិត្តស្មោះសរ ស្រុះស្រឡើងរាំ​
យុវជនយុវតី ពេញវ័យបឋម​​​រកគូឡើងរាំ សមៗដូចគ្នា​​​។

II. ពេលរាត្រី រស្មីភ្លឺច្បាស់​​​​វិមានឈ្នះឈ្នះ ដូចឋានសួគ៌ា(២)
ចម្រុះគ្រប់ពណ៌ ដ៏សែនរមនា​​​នាគបើកពពារ ឫទ្ធាអង់អាច
ពន្លឺសន្តិភាព ព្រោងព្រាតចិញ្ចាច​​ដោយឫទ្ធិអំណាច នយោបាយឈ្នះឈ្នះ​។

III. ភ្លេងរាំវង់ ទ្រង់ជើតចង្វាក់​​​កន្រ្តាក់អារម្មណ៍ មាអ៊ុំចាស់ៗ (២)
មើលភ្ញៀវទេសចរណ៍ កុះករខ្លាំងណាស់​ចម្រុះជាតិសាសន៍ ច្បាស់ជាសប្បាយអញ្ជើញឡើងរាំ ក្រមុំមេម៉ាយ ​​​រីករាយក្អាកក្អាយ សប្បាយរាំវង់​​។

IIII. កម្ពុជា រាត្រីសួស្តី​​​​នៅក្រោមរស្មី សន្តិភាពយូរលង់(២)
វិមានឈ្នះឈ្នះ ដូចចន្ទរះពេញវង់​​សែនល្អទ្រើសទ្រង់ គង់អង្វែងឆ្នាំ
រីករាយអនេក ស្អែកយើងចងចាំ​​រាំវង់ឆ្លងឆ្នាំ នៅវិមានឈ្នះឈ្នះ​​។

V. សន្តិភាព ប្រៀបដូចទឹកអម្រឹត​​​ត្រជាក់ពិសិដ្ឋ ឥតមានប្តូរផ្លាស់(២)អរគុណសម្តេច តេជោតេជះ​​​សាងប្រវត្តិសាស្រ្ត ឈ្នះទាំងអស់គ្នាពន្លត់សង្រ្គាម បង្ហូរឈាមទាមទារ​​ដាក់ចេញមាគ៌ា នយោបាយឈ្នះឈ្នះ​។

VI. រាំវង់ខ្មែរ ថែសុខសន្តិភាព​​​ថ្លៃថ្លាពេញព្រៀប ក្នុងប្រវត្តិសាស្រ្ត(២)ឯករាជ្យម្ចាស់ការ អស្ចារ្យខ្លាំងណាស់​​នយោបាយឈ្នះឈ្នះ ផ្សះផ្សាជាតិបានថែជោគជយា លុះគ្រាអវសាន​​​សន្តិភាពរកបាន ដោយសម្តេចតេជោសែន ។

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print