រឿង “ចិញ្ចៀន” របស់ ម៉េង ប៊ុនឡូ ទាក់ចិត្តអ្នកទស្សនាច្រើនមុនចាក់បញ្ចាំង

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តកំប្លែង និងភ័យរន្ធត់គឺរឿង “ចិញ្ចៀន” ដែលដឹកនាំផលិតដោយលោក ម៉េង ប៊ុនឡូទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនមុនថ្ងៃចាក់បញ្ចាំង។ ចាប់អារម្មណ៍ព្រោះតែឈុតឆាកខ្លី(Trailer) នៃភាពយន្តនេះបានបង្ហាញពីឈុតឆាកភ័យរន្ធត់ និងតំបន់ព្រៃភ្នំទឹកជ្រោះដ៏ស្រស់ស្អាត នៅកម្ពុជា។

ភាពយន្តខ្នាតធំរបស់ផលិតកម្មចក្រវាឡពេជ្រភាពយន្តទទួលបានសិទ្ធិដាក់បញ្ចាំងគ្រប់រោងភាពួន្តទំនើបទាំងអស់ចាប់ពីនៅថ្ងៃទី៣ មករាឆ្នាំ២០១៩ខាងមុខនេះ។

នេះជាខ្សែភាពយន្តភ័យរន្ធត់ និងកំប្លែង ដែលមានលក្ខណៈផ្សងព្រេងហើយបង្កប់រឿងរ៉ាវស្នេហាយ៉ាងជក់ចិត្តផងដែរ ខណ់ដែលភាពយន្តនេះកំពុងទាកទាញអ្នកគាំទ្រខ្លាំង។ នេះបើតាមការបញ្ជាក់របស់ផលិតករ លោក ម៉េង ប៊ុនឡូ។ លោក បានអះអាងថាភាពយន្តរឿង«ចិញ្ចៀន»គឺជាស្នាដៃមួយដែលលោករំពឹងយ៉ាងខ្លាំង ព្រោះជាភាព យន្តមួយរឿងនឹងបង្កប់ដោយរសជាតិច្រើន ដោយឆ្លុះបញ្ចាំងពីជីវិតរបស់កុលសម្ព័ន្ធមួយក្រុមនៅក្នុងប្រទេស កម្ពុជានិងជំនឿរបស់ជនជាតិភាគតិច ដោយមានបញ្ចូលនូវការអប់រំជាច្រើនផងដែរ ក្រៅពីឈុតឆាកកាចសាហាវស្នេហាជូរចត់ និងកំប្លែង។

លោកថាបច្ចេកទេសថត បញ្ចូលបទភ្លេងទំនើបថ្មីៗ និងការកាត់តយ៉ាងផ្ចិតផ្ចង់គឺជាអ្វីដែលធ្វើឲ្យភាពយន្តនេះកាន់តែរំពឹងថានឹងអាចជួយឲ្យអ្នកទស្សនាពេញចិត្តខ្លាំង។

ចំពោះរឿងរ៉ាវប្រវត្តិស្នេហាយ៉ាងណារបស់តួខ្មោចស្រីសម្តែងដោយអ្ននាង ញឹម ចាន់ថនមុនពេលក្លាយជាខ្មោចដ៏សាហាវនោះ លោកស្នើឲ្យទស្សនិកជនចូលរួមគាំទ្រ និងចូលទស្សនាភាពយន្តនេះដើម្បីជាកម្លាំងចិត្តបន្តសម្រាប់ការផលិតភាពយន្តបន្ទាប់៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print