អុញនោះ!! អ្នកស្រុកសំបូរលាន់មាត់ថា លោក ស៊ាម គឹមទឹម និងមេសឹករងខេត្តក្រចេះនៅពីក្រោយជំនួញ ដូរឈើ ខណៈសមត្ថកិច្ចជំនាញខ្សោយភ្នែកមិនបង្រ្កាប

ចែករំលែក៖

ខេត្តក្រចេះ ៖ ប្រភពព័ត៌មានពីក្រុមសកម្មជនការពារព្រៃឈើបានឲ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យទី៣០ ខែធ្នូ ឆ្នាំ២០១៨ ពួកគាត់ប្រទះឃើញឃ្លាំងស្តុកឈើ ប្រភេទលេខ២នៅចំណុចចំណុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​ ។ ពួកគាត់បន្តថា បានថតយករូបភាពដែលបង្ហាញពីគំនរឈើជាច្រើនរាប់សិបម៉ែត្រគីប ក្នុង​នោះមានទាំងរថយន្ដប្រភេទសាំងយ៉ុងកែច្នៃចំនួនជាង១០គ្រឿង បានធ្វើសកម្មភាពរៀបឈើដាក់លើរថយន្ដ និង ត្រៀមធ្វើការដឹកជញ្ជូនចេញនៅពេលយប់ទៅ តាមបណ្ដាខេត្តនានាដូចជា ៖ ខេត្តក្រចេះ ,ខេត្តត្បូងឃ្មុំ , ខេត្តព្រៃ វែង និងខេត្តនានា ៘

តាមការអះអាងពីពួកគាត់បានបង្ហាញអត្តសញ្ញាណម្ចាស់គ្រប់គ្រងទីតាំងខាងលើគឺឈ្មោះ ស៊ាម គឹមទឹម ជា ទាហានសឹករងនៅខេត្តក្រចេះនេះតែម្តង ។

ដោយឡែកអ្នកស្រុកសំបូរច្រើននាក់បានលើកឡើងថា រយៈពេលជាច្រើនឆ្នាំកន្លងមកនេះលោក ស៊ាម គឹមទឹម ដែលជាទាហានសឹករងខេត្តក្រចេះរូបនេះ តែងតែយកតួនាទី និងអំណាចយោធារបស់ខ្លួន និងមានមេវរៈ០១ ជា ពិសេសមេសឹករងខេត្ត នៅពីក្រោយផងនោះ ទើបលោក ទឹម ទៅដើររកស៊ីទិញឈើ និងដឹកជញ្ជូនជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យ ដោយគ្មានច្បាប់គ្មានទម្លាប់ បំផ្លាញព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ ។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា ការប្រព្រឹត្តអំពើល្មើសច្បាប់ទាំងអស់នេះយ៉ាងរលូនដូច្នេះ ដោយសារតែមាន​ការ​ឃុបឃិតបើកភ្លៀងខៀវពីមន្រ្តីជំនាញយកទៅធ្វើមាន ធ្វើបាន តាមរយៈការហែកចែកផលប្រយោជន៍គ្នា ជា ពិសេសមានលោក ណៃ តឹងឡឹង មេសឹករងខេត្តនៅពីក្រោយចាំទទួលប្រយោជន៍ ទើបសកម្មភាពចរាចរណ៍ និង​ស្តុកឈើក្នុងទីតាំងខាងលើបានជាដំណើរការបានរលូនបែបនេះ ។

ក្រុមប្រជាពលរដ្ឋទូទាំងខេត្តក្រចេះបានបង្ហាញពីចំណាប់អារម្មណ៍ថា ការបង្ក្រាបបើពឹងទៅលើជំនាញខេត្តនេះ ដដែលមិនអាចទៅរួចទេ ព្រោះជាឆ្នាំងបាយរបស់ពួកគាត់ ។ ដូច្នេះមានតែលោក សៅ សុខា មេបញ្ជាការរាជ អាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសសម្តេចក្រឡាហោម ស ខេង មានចំណាត់ការចុះបង្ក្រាបទីតាំងឃ្លាំង​ស្តុក​ឈើឥតច្បាប់របស់មេឈ្មួញជើងខ្លាំងប្រចាំខេត្តក្រចេះរូបនេះ ទើបអាចអនុវត្តបានលទ្ធផលល្អ និងទទួលជោគ ជ័យ តែបើនៅតែបណ្ដែតបណ្ដោយអំពើល្មើសច្បាប់នេះកើតមានតទៅទៀត ព្រៃឈើនៅក្នុងខេត្តក្រចេះ ច្បាស់ជា​រង​នូវការរលាយហិនហោចអស់ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print