រដ្ឋបាលរាជធានីភ្នំពេញ បន្តរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះបានយកចិត្តទុកដាក់ពីបញ្ហាការខូចខាតផ្លូវក្រលុក(សម្រុកមាន់) និងការកកស្ទះចរាចរណ៍ ក៏បានបន្តរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

ជាក់ស្ដែង នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ២៥៥ ក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលកន្លងមកផ្លូវមួយកំណាត់នេះ ក្រលុកខូច(សម្រុកមាន់) បង្កឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្ដោយផ្លូវនេះ លំបាកក្នុងការធ្វើដំណើរចរាចរណ៍ទាំងព្រឹក ទាំងល្ងាចតែម្ដង ។

ដូច្នេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានបន្តជួសជុល និងអ៊ុតកៅស៊ូនៅផ្លូវដោយជង្ហុក គ្រលុក ដីស្អុយ កាយចេញដាក់ខ្សាច់ ហើយផ្លូវអត់ខូច អ៊ុតកៅស៊ូពីលើ កម្រាស់៥ហ៊ុន បន្ថែម ដើម្បីដាក់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល មិនបង្កការកកស្ទះ និងជង្ហុក លំបាកដូចពេលកន្លងមក។

ជាចុងក្រោយ អាជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅសងខាងផ្លូវ១ខ្សែនេះ ចូលរួមសហការជាមួយអាជ្ញាធរ កុំបានផ្លូវធំទូលាយ ដាក់តាំងលក់លើចិញ្ជើមផ្លូវលើសពី១ភាគ៣ បន្តទៀត ដើម្បីកាត់បន្ថយការកកស្ទះទៀត និងលើកសោរភ័ណភាពទៅក្រុងផងដែរ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print