ខេត្តពោធិ៍សាត់៖ កងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តពោធិ៍សាត់សហការបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងនោះឃាត់ចាប់រថយន្តផ្ទុកឈើមុខកាត់ធំៗចំនួន ២គ្រឿង និងមនុស្សចំនួន ៤នាក់ផងដែរ ស្ថិតក្នុងភូមិក្ដេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃព្រហស្បតិ៍្ត ១២រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋស្រុកភ្នំក្រវាញ! ដែលបានឃើញហេតុការណ៍រាយការណ៍ថា វត្ថុតាងរថយន្តផ្ទុកទៅដោយឈើមុខកាត់ធំៗរួមទាំងជនជាប់ពាក់ព័ន្ធ នាំយកទៅបន្តនីតិវិធីទាំងយប់នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ហើយព្រឹកនេះ! បន្តនីតិវិធីទៅមន្រ្តីជំនាញចាត់ការបន្ត៕ ដោយ បឹុម ពិន
...