ដាវណ្ណ ជេន្នី ពន្យារពេល បង្ហាញស្នាដៃរួមជាមួយលាន បញ្ចនីត ព្រោះហេតុផលសំខាន់មួយ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយបង្ហាញស្នាដៃសម្តែងរួមគ្នាលើកដំបូងរបស់តារាវ័យក្មេងកញ្ញា ដាវណ្ណ ជេន្នី និងលោកលាន បញ្ចនីត បានធ្វើឲ្យអ្នកគាំទ្រពួកគេពេញចិត្តជាខ្លាំង ។ ពេញចិត្តរហូតធ្វើឲ្យអ្នកគាំទ្រពួកគេជាយូវវ័យជាច្រើន បានស្នើឲ្យមានការសម្តែង ឬច្រៀងរួមគ្នាបន្ត ប៉ុន្តែគម្រោងបញ្ចេញស្នាដៃថ្មី ត្រូវបានពន្យារពេលរាប់ខែបន្តទៀតព្រោះតែឆ្នាំនេះ ជាឆ្នាំដែលនាងតូចរូបនេះប្រឡងបាក់ឌុប ។

ដាវណ្ណ ជេន្នី ត្រូវបានគេស្គាល់ច្រើនរួចមកហើយតាមរយៈស្នាដៃសម្តែង និងការងារសិល្បៈរបស់នាងចាប់តាំងពីវ័យកុមារមកម៉្លេះ ។ ស្រាប់តែប៉ះដៃគូសម្តែងដ៏សមឥតខ្ចោះ បានធ្វើមានការចាប់អារម្មណ៍កាន់តែខ្លាំង ពិសេសក្រោយពួកគេសម្តែងរួមគ្នា ក្នុងបទ ដង្ហើមចុងក្រោយ កាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនស្នើឲ្យពួគេបន្តចេញបទចម្រៀងសម្តែងឬច្រៀងរួមគ្នាជាថ្មី ។

តារាស្រីវ័យ១៨ឆ្នាំរូបនេះបានបញ្ជាក់ថា ដោយសារដល់ឆ្នាំប្រឡងបាក់ឌុបឆ្នាំនេះទើបនាងដកឃ្លាខ្លះពីការងារសិល្បៈក្រោយពីបញ្ចប់ការថតភាពយន្តភាគរបស់ទូរទស្សន៍PNNរឿង ដែនដីស្នេហ៍អាថ៌កំបាំង ។

តារាស្រីវ័យក្មេងរូបនេះលើកឡើងដែរថាការងារសិល្បៈខ្លះនាងនៅតែទទួលប៉ុន្តែនាងបដិសេធមិនទទួលការងារដែលចំណាយពេលច្រើន និងប៉ះពាល់ការសិក្សា ។ ការពន្យារពេលនេះក៏ស្របពេលដែលកូនប្រុសលោក លាន អាព្រីលគីនី ក៏កំពុងមមាញឹកនឹងការធ្វើបទថ្មីរួមគ្នាជាមួយតារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេ លោក ជេមស៍ផងដែរ ។

នាងបញ្ជាក់ថានាងពិតជាសោកស្តាយ និងសុំទោសម្រាប់ការខកខានមួយនេះ ប៉ុន្តែគម្រោងបញ្ចេញបទថ្មីនេះនាង និង លាន បញ្ចនីត នឹងព្យាយាមរួមគ្នាឲ្យលេចចេញជារូបរាងនៅពាក់កណ្តាលឆ្នាំ២០១៩ខាងមុខនេះ ។

ជេន្នី រំពឹងដែរថា សម្រាប់ឆ្នាំថ្មីនេះ នឹងនាំមកនូវអ្វីដែលថ្មីពិសេស ការសិក្សារបស់នាងនឹងបានលទ្ធផលល្អដូចការរំពឹងទុក ដែលជាស្ពានសម្រាប់នាងទៅថ្ងៃអនាគត ហើយក៏រំពឹងដែរថា ការងារសិល្បៈរបស់ នាងនឹងកាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់ឆ្នាំនេះ និងឆ្នាំបន្ទាប់៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print