បញ្ហាចារកម្ម នឹងធ្វើឲ្យទំនាក់ទំនងអាមេរិក រុស្ស៊ី​ប្រឈមមុខតានតឹងដាក់គ្នា ក្នុងឆ្នាំ​២០១៩នេះ

ចែករំលែក៖

ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីប្រឈមមុខតានតឹងដាក់គ្នា កាន់តែខ្លាំងឡើង ក្រោយពេលរុស្ស៊ីបានសម្រេចចោទប្រកាន់ពលរដ្ឋអាមេរិក​ពីបទចារកម្មជាផ្លុវការ​។ សារព័ត៌មាន​ Interfax របស់រុស្ស៊ីនៅថ្ងៃ ទី៤ ខែមករា បានដកស្រងព័ត៌មាន ពីក្រុមស្រាវជ្រាវ រុស្ស៊ីបានឲ្យដឹងថា រុស្ស៊ីបានសម្រេចចោទប្រកាន់ ពលរដ្ឋអាមេរិក ឈ្មោះ​ Paul Whelan ​ជាចារកម្ម។

ប្រភពព័ត៌មានបានឲ្យដឹងថា «របាយការណ៍ចោទប្រកាន់ខាងលើ​បានប្រកាសជាផ្លូវការប៉ុន្តែ​លោក​ Whelan បានច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ ។

កាលពីថ្ងៃ ទី​២៨ ខែធ្នូ ​ឆ្នាំ​២០១៨ ក្រុមសន្តិសុខរុស្ស៊ីបានចាប់ខ្លួន​ពលរដ្ឋ អាមេរិកឈ្មោះ​ Paul Whelan ​នៅទីក្រុងមូស្កូ​ដោយសង្ស័យថាបានធ្វើការកិច្ច​។ នៅថ្ងៃទី​៣១ខែធ្នូ​ក្រសួងសន្តិសុខជាតិ​រុស្ស៊ី បានប្រកាសថា លោក​ Paul Whelan ​ត្រូវបានក្រុមអ្នកស្រាវជ្រាវរុស្ស៊ី បើការស្រាវជ្រាវ ព្រហ្មទណ្ឌ​ទៅលើពលរដ្ឋអាមេរិក ទៅតាមច្បាប់ មាត្រាទី​២៧៦នៃច្បាប់​ព្រហ្មទណ្ឌរុស្ស៊ីពីសកម្មភាពចារកម្ម​។

លោក​ David Whelan ​ដែលជាបងប្អូនភ្លោះ ជាមួយ​ Paul Whelan ​បានឲ្យដឹងថា Paul Whelan​ បានទៅកាន់ទីក្រុងមូស្កូរុស្ស៊ី​ ដោយមានការអញ្ជើញទៅចូលរួម ពិធីរៀបការមិត្តភក្តិ។លោក Paul Whelan ​ជាអតីតទាហានជើងទឹកវាយឡើងគោក បានចូលនិវត្តន៍។ គ្រួសារលោក​ Whelan ​បានស្នើរឲ្យមានការជួយអន្តរគមន៍ពីសភាអាមេរិក ក៏ដូចជា​អគ្គរដ្ឋទូតអាមេរិកប្រចាំនៅរុស្ស៊ី និងក្រសួងការបរទេសអាមេរិកផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print