អគ្គិភ័យឆេះនៅកាស៊ីណូឧកញ៉ាកុក អាន បង្កឲ្យរបួសមនុស្ស៦នាក់ ទំហំនៃការខូចខាតមិនទាន់អាចវាយតម្លៃបាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នគរបាលរកឃើញថា មានមនុស្សរងរបួស៦នាក់ ក្នុងនោះជនជាតិខ្មែរ៥នាក់ និងចិនម្នាក់ ពី ការរងគ្រោះដោយអគ្គិភ័យឆាបឆេះប្លុកជណ្តើរយន្ត នៃអាគារ GROUND CACINO របស់ឧញ៉ា កុក អាន ដែលមានកម្ពស់១៨ជាន់ ដោយសារថប់ដង្ហើមនឹងផ្សែងភ្លើង ហើយត្រូវបានដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ ។ 

គួរបញ្ជាក់ថា កាលពីវេលាម៉ោង២១និង៣៥នាទី ថ្ងៃច៍ន្ទ ២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមករាឆ្នាំ២០១៩ នៅចំណុចអគារ GROUND CACINO របស់ឧញ៉ា កុក អាន កម្ពស់១៨ជាន់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានឪការភ្ញាក់ផ្អើលទាំងយប់ នៅទីតាំងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អំណាចភ្លើងត្រូវបានបង្ក្រាបនិងរលត់ទៅវិញនៅនៅម៉ោង​១០និង៥៦នាទី​ យប់ថ្ងៃខែឆ្នាំដដែល ដោយសារ​តែ​ការយកចិត្តទុកដាក់របស់ក្រុមសមត្ថកិច្ចជំនាញក្នុងការគ្រប់គ្រងស្ថានការបញ្ជារថយន្តពន្លត់អគ្គីភ័យទាន់ពេលវេលា ។

ក្នុងកិច្ចសហប្រតិបត្តិការនេះ អង្គភាពនគរបាលពន្លត់អគ្គីភ័យបានសហការបញ្ជូនរថយន្តអគ្គីភ័យចំនួន១២ គ្រឿង ទៅជួយសង្គ្រោះ និងពន្លត់អគ្គីភ័យនៅទីតាំងកើតហេតុខាងលើផងដែរ ។

– អង្គភាពសហការរួមមនាន:÷
• រថយន្តអគ្គីភ័យស្នងការដ្ឋានចំនួន០២គ្រឿង
• រថយន្តពន្លត់អគ្គីភ័យក្រុងប៉ោយប៉ែតចំនួន០១គ្រឿង
• រថយន្តពន្លត់អគ្កីភ័យស្រុកអូជ្រៅចំនួន០១គ្រឿង
• ថយន្តពន្លត់អគ្គីភ័យស្រុកស្វាយចេកចំនួន០១គ្រឿង
• រថយន្តពន្លត់អគ្គីភ័យស្រុកមាល័យចំនួន០១គ្រឿង
• រថយន្តពន្លត់អគ្គីភ័យស្រុកមង្គុលបុរីចំនួន០១គ្រឿង
• រថយន្តពន្លត់អគ្គិភ័យរបស់់កាសីុណូចំនួន០៣គ្រឿង
• រថយន្តពន្លត់អគ្គិភ័យសង្កាត់ផ្សារកណ្តាលចំនួន០២គ្រឿង ។

ចំពោះមូលហេតុ : គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចំណែកទំហំនៃការខូចខាត ពុំទាន់អាចវាយតម្លៃបាននៅឡើយ ។  ករណីនេះបានធ្វើឲ្យគ្រោះថ្នាក់មនុស្ស រងរបួសស្រាល៦នាក់ ជនជាតិខ្មែរ៥នាក់ និងជនជាតិ ចិន១នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មី ដើម្បីសង្គ្រោះបន្ទាន់ផងដែរ (ថប់ដង្ហើមដោយសាររងផ្សែងភ្លើង) ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print