ក្របី​ឡើងក​មួយក្បាល ដេញវ័ធគេឯងពេញភូមិ សមត្ថកិច្ចសម្រេចបាញ់ផ្តាច់ជីវិត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្របី​ឡើងក​មួយក្បាលបាន​បោល​បុក​របងភូមិ​ធ្លាយ​ចេញមក​ខាងក្រៅ​និងដេញវ័ធមនុស្សគ្មានអ្នកណានៅជិតបាន និងដោយ​ខ្លា​ចដេញ​វ័ធ​គេឯង​ទៀត  ទើប​ម្ចាស់​ក្របី​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​កំពង់ឆ្នាំងដើម្បីស្នើសុំ​ថ្នាក់លើ​បាញ់​ផ្តាច់ជីវិត ដើម្បី​ការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន។

ហេតុការណ៍នេះកើតឡើងកាលពីរសៀល ថ្ងៃអង្គារ ២ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

លោក ណុប សារ៉ាត់ អាយុ៤៦ឆ្នាំ ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​ម្ចាស់​ក្របី បាន​ឲ្យ​ដឹងថា លោក​ជា​អ្នករកស៊ី​ទិញ​លក់​គោក្របី ដោយ​កាលពី​ថ្ងៃទី៤ ខែមករា លោក​បាន​ទិញ​ក្របី​ស្ទាវ​មួយ​ក្បាល​នេះ​ពី​ភូមិ​ជរ ឃុំ​ប្រ​ស្នឹ​ប ស្រុក​លា​ប្អៀ​រ  ដឹក​តាម​រ៉ឺម៉ក​មូ​តូ យកមក​ទុក​ថែបំប៉ន​នៅផ្ទះ ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា។ លុះ​ព្រឹក​ឡើង ថ្ងៃទី៥ ខែមករា លោក​បាន​ដឹក​ក្របី​នេះ​ចេញពីផ្ទះ​ទៅ​ចង​នៅ​វាលស្រែ ស្រាប់តែ​ក្របី​ស្ទាវ​នេះ ដេញ​វ័ធ និង​ជល់​លោក​ចំនួន៣ដងផ្ទួនៗគ្នា បណ្តាលឲ្យរបួស​ជា​មធ្យម ។ លុះល្ងាច​ឡើង វា​ដេញ​ជល់ និង​វ័ធ​ក្មេងប្រុស​អាយុ១៣ឆ្នាំ ម្នាក់ទៀត ដែល​កំពុង​ឃ្វាលគោ​នៅ​វាលស្រែ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​សន្លប់ និង​អ្នករត់ម៉ូតូឌុប​ម្នាក់ ក្នុងភូមិ ត្រូវបាន​ក្របី​ឡើងក​នេះ​ដេញ​វ័ធដែរ បណ្តាលឲ្យខូច​ម៉ូតូ​ទៀតផង។

ដោយឃើញក្របីមួយក្បាលនេះកាចសាហាវយ៉ាងនេះ គាត់ក៏បានទៅប្តឹងនគរបាលមូលដ្ឋាន នៅ​ថ្ងៃទី៨  ខែមករា ឆ្នាំ២០១៩ នៅពេល​មានការ​ឯកភាព​ពី​ថ្នាក់លើ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​កំពង់ឆ្នាំង បាន​តាម​ប្រមាញ់​បាញ់​សត្វ​ក្របី​នៅក្នុង​ភូមិ​ត្រ ពាំង​ចឹ​ក្សា តែ​មិនបាន​សម្រេច វា​ក៏បាន​រត់​ឆ្លងផ្លូវ​ជាតិ​មក​នៅ​ក្នុងភូមិ​ទួល​ក្រឡាញ់​ខាងលិច​ផ្លូវជាតិ​លេខ៥វិញ។

ដោយសារនៅ​តាមផ្លូវ​សូម្បីតែ​ម៉ូតូ រថយន្ត ក៏​វា​ដេញ​វ័ធ​ដោ​មិន​រើសមុខនោះទើបសមត្ថកិច្ចសម្រេចចិត្តប្រើ​អាវុធ​អាកា​លូន​ចូល​កៀន​សត្វ​ក្របី ដែល​ពួន​ក្នុងព្រៃ​មួយ​នៅក្នុង​ភូមិ និង​បាន​បាញ់១គ្រាប់​ចំ​ឆ្អឹងជំនី​ខាងស្តាំ បណ្តាលឲ្យ​ក្របី​សាហាវ​មួយ​ក្បាល​នេះ​រត់​មួយ​ខ្យល់​បាន​ប្រមាណ​ជា៤០ម៉ែត្រក៏ដួល​ក្នុង​ទឹក​ថ្លុក​មួយ ដាច់ខ្យល់​ងាប់រួចប្រគល់ឲ្យម្ចាស់តែម្តង​ទៅ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print